ពិធីខួបកំណើត កូនប្រុសអ្នកជំនួញផ្នែកចុងភៅ លោក ចិន សួង បានប្រព្រឹត្តិទៅយ៉ាងអធឹកអធម កាលពីថ្ងៃទី២៧ តុលា ឆ្នាំ២០២២ នៅក្រុមហ៊ុនរបស់លោកស្ថិតនៅបុរីពិភពថ្មីគួរស្រូវ។ អ្វីដែលគេចាប់អារម្មណ៍ គឺលោកបានប្រកាសថា រៀបចំត្រឹមតែ២៥តុប៉ុណ្ណោះ ប៉ុន្តែបែរជាមានអ្នកចូលរួមរហូតដល់ជាង៧០តុ ខណៈដែលលោកប្រកាសថា បើកុំតែក្នុងពិធីនេះ លោកចុងភៅខ្លួនឯង គឺពិតជាពិបាកទទួលភ្ញៀវ។

លោក ចិន សួង បានថ្លែងប្រាប់ថា ដោយសារតែមិនចង់រំខានភ្ញៀវកិត្តិយស លោករៀបចំទទួលភ្ញៀវត្រឹមតែ២៥តុប៉ុណ្ណោះ ប៉ុន្តែដល់ពេលពិធីចាប់ផ្ដើម បែរជាដល់ថ្នាក់រកតុទទួលមិនបាន ដោយឡើងៗដល់ជាង៧០តុ ហើយត្រូវរត់ខ្វែងដៃខ្វែងបញ្ចេញតុកៅអី និង បញ្ចេញម្ហូបស្ទើរអស់ពីស្ដុក ទម្រាំតែអាចទទួលភ្ញៀវបាន។ លោកថា ម្ហូបអាហារដែលត្រៀមសម្រាប់រោងអោយភ្ញៀវបានយកមកបញ្ចេញអស់ហើយ ដោយសារតែភ្ញៀវបុកមកច្រើន ហើយលោកក៏រំភើបចិត្តផងដែរ ដែលក្នុងពិធីនេះ គឺមានភ្ញៀវមកចូលរួមកុះករ។

លោកថានេះជាពិធីខួបកំណើតកូនប្រុសឈ្មោះ ចិន សូវៀតរតនា អាយុ៩ឆ្នាំ ដោយលោក និង ភរិយា គឺ អ្នកស្រី យាន ស្រីរ័ត្ន សម្រេចចិត្តរៀបចំពិធីនេះឡើង ដោយសារតែលោក និង ភរិយា ក៏មិនសូវមានកម្មវិធី ហើយចង់ធ្វើពិធីជួបជុំអោយបានសប្បាយម្ដង និង ដើម្បីលើកទឹកចិត្តដល់កូនប្រុសវ័យ៩ឆ្នាំ ដែលលោក និង ភរិយា ចង់អោយកូនសប្បាយចិត្តផង។ អ្វីដែលលោកសប្បាយចិត្ត គឺពិធីរបស់លោក ក្រៅពីអ្នកជំនួញ ភ្ញៀវធម្មតា ក៏មានតារាសិល្បៈមួយចំនួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here