មិនខុសពីពិធីបុណ្យអុំទូកនៅតំបន់ផ្សេងៗនោះទេ សម្រាប់ពិធីអុំទូកនៅវត្តត្រពាំងគង ក្នុងខេត្តកំពង់ស្ពឺឯណោះវិញ ក៏មើលទៅគគ្រឹកគគ្រេងណាស់ដែរ ខណៈដែលពិធីបុណ្យអុំទូកនេះ ប្រកាសបិតនៅល្ងាចថ្ងៃទី 11ខែ វិច្ឆិការ ឆ្នាំ2022 ក្រោយពេលរកឃើញកីឡាករប្រណាំងទូកបានចំណាត់ថ្នាក់លេខ1 លេខ2 និងលេខ3 និងប្រគល់ពានរង្វាន់អមដោយថវិកាមួយចំនួនរបស់របរផ្សេងៗ ក្រោមវត្តមានសុទ្ធតែតារាល្បីៗ ដែលនឹងធ្វើអោយពិធីអំទូកមួយនេះបញ្ចប់ដោយកក្រើកផងដែរ។

កម្មវិធីនេះតែងតែប្រារពធ្វើជារៀងរាល់ឆ្នាំដោយពិធីអុំទូកឆ្នាំនេះធ្វើធំជាងមុនព្រោះថាសិល្បករ តារាចម្រៀងល្បីៗ ជិត40រូបចូលរួមទាំង3ថ្ងៃ នៅលើទឹកដីខេត្តកំពង់ស្ពឺមួយនេះ។ កម្មវិធីដ៏ធំមួយនេះត្រូវបានគេដឹងថារៀបចំដោយសប្បុរសជនល្បីឈ្មោះមួយរូបប្រចាំខេត្តកំពង់ស្ពឺគឺ ឯកឧត្តម ប៊ុត ចន្ថា និង លោកជំទាវ ឆិល លក្ខិណា ដែលជាមន្រ្តីរាជការផង និងជាអ្នកជំនួញផង។ ការប្រកាសថ្ងៃបិតបញ្ចប់ពិធីបុណ្យអំទូកនាល្ងាចថ្ងៃទី11 វិច្ឆិកា 2022នេះ មានការប្រគុំតន្រ្តីច្រៀងរាំកំដរដល់យប់ស្របពេលដែលពីធីអំទូកមួយនេះ មានបងប្អូនប្រជាពលរដ្ឋចូលរួមទូស្សនាយ៉ាងច្រើនកុះករ។ ឯឧត្តម ប៉ុត ចន្ថា និយាយថាការរៀបចំពិធីបុណ្យអំទូកធំក្នុងឆ្នាំនេះ គឺដើម្បីអោយអ្នកស្រុកអ្នកភូមិដែលរស់នៅតំបន់ជិតៗហ្នឹងមានភាពសប្បាយរីករាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here