បេក្ខជន ជាប្រុសសង្ហា របស់កម្ពុជាយើង ដែលមានតួនាទី ជាអ្នកបម្រើយន្តហោះ យូ ថនវណ្ណៈ បានឈ្នះនូវជ័យលាភី សំខាន់មួយក្នុងការប្រកួតនៅលើ ឆាកអន្តរជាតិ។ លោកបានជាប់តំណែង Sport Ambassador award mistergrandinternational 2022 នៅប្រទេស Trinidad and tobago. ។បើទោះជាមិនបានក្លាយជាតួឯក ក៍យើងមានការត្រេកអរ ព្រោះខ្ចប់បានតំណែងមួយ មិនអោយខាតជើង។

យូ ថនវណ្ណៈ បានសម្តែង នូវការអរគុណ ចំពោះហ្វេនៗ ដែលបាន ជួយលើកទឹកចិត្តអំពីឱកាស ចូលរួមប្រកួតមួយនេះ។ លោកបានព្យាយាមធ្វើ អស់លទ្ឋភាពហើយ សម្រាប់ដំណើរ ប្រឡងដ៍វែងឆ្ងាយនេះ។ យ៉ាងណា លទ្ឋផល ត្រូវបានអ្នកតាមដាន សរសើរ និងមិនចាប់ទោសពៃអ្វីឡើយ។ ក្រៅពីទទួលបានតំណែងនេះ យើងក៍ទទួលបាននូវបទពិសោធន៍មួយចំនួន ពីមេរៀនប្រឡងនេះ ហើយយកមកបណ្តុះបណ្តាល រលកក្រោយអោយយល់ដឹងបន្តទៀត។

សូមប្រជាជនកម្ពុជា ចូលរួមលើកស្ទួយនិងអោយកម្លាំងចិត្តជាបន្តទៀត ហើយក៍បន្តអោយតម្លៃទៅបេក្ខភាព យើងដែលខំតស៊ូ រហូតបើទោះចាញ់ឬឈ្នះ ព្រោះយ៉ាងណាយើង ក៍បានសាងភាពលេចធ្លោ អោយគេឃើញ ខណៈយើងទើបតែងើបឈបានរឹងមាំប៉ុន្មានឆ្នាំនេះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here