ក្រោយបាត់ទីផ្សារសិល្បៈ សែម សង្វាត ប្រឹងក្រោកឈរ

0


បាត់ឱកាស បង្ហាញវត្តមាន នៅក្នុងសង្គម សិល្បៈ ធ្វើ អោយ អតីត តារាចម្រៀង សែម សង្វាត ជួបការលំបាក ច្រើនរហូត ត្រូវរកគន្លឹះ ដោះស្រាយជីវភាព។ លោក បានចំណាយពេល វេលា ឡាយ វិដេអូ លក់ផ្លែ ឈើ លើអន ឡាញ ហើយគេឯងមើលឃើញ កាត់តែអាណិត។ ដូចនេះ បើបងប្អូន ស្គាល់គាត់ ជួយកម្មង់ ទិញ អោយបានច្រើន គីឡូ ដើម្បីដោះស្រាយជីវភាពចាំបាច់។

សែម សង្វាត បានបាត់បង់ រូបសម្រស់ យ៉ាងខ្លាំង ដោយស្រក សាច់ មុខស្រអាប់ខ្មៅ ។ ផ្ទៃមុខវិញ ផតជ្រុង មើលទៅ រិតតែខ្លោចចិត្ត មនុស្សធ្លាប់ផូរផង់ ស្រស់ស្រាយ ស្គាល់តែការរីករាយ បម្រើមហាជន។ បើទោះ បីពេលវេលា ប្រែក៏លោក នៅតែតាំងជំហរ ធ្វើការតស៊ូ ដើម្បីរស់ ទោះជាអ្នកណា យល់បែបណាក៏លោក មិនចាប់អារម្មណ៍។
ប្រិយមិត្តទស្សិកជនក្នុងប្រទេសកម្ពុជា ពិតជាចាំមិនភ្លេចនៅសំឡេងដ៏ពីរោះដែលមានអត្ថន័យក្នុងដួងចិត្តកម្មករឆ្លងដែននោះទេ នៅពេលស្តាប់បទចម្រៀងរបស់លោកម្តងៗគឺបទ “កម្មករឆ្លងដែន” ដែលច្រៀងដោយ លោក សែម សង្វាត ពិតនេះគាត់ពិតជាមានការលំបាកជាខ្លាំក្នុងជីវភាពគ្រួសារ ណាមួយជំងឺប្រចាំកាយរបស់គាត់ផងដែរ។

ព្រោះតែជីវិតតស៊ូ ព្រោះក្រពះ និងគ្រួសារ លោក សែម សង្វាត ខិតខំរកសុីលក់ដូរបន្តិចបន្តួចតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ក៏ឃើញមានចិត្តស្រណោះរូបលោក ទស្សិកជនជាច្រើនបន្តនាំគ្នាគាំទ្ររូបលោក បញ្ជាទិញទំនិញគាត់ខ្លះៗគ្រាន់គាត់បានលុយចិញ្ចឹមជីវិត។ នៅពេល ស្តែងអោយ ឃើញសភាព បែប នេះ អ្នកតាមដានខ្លះ បានជួយទិញ ធ្វើអោយ សែម សង្វាត សប្បាយចិត្ត ហើយ ចង់បន្តអោយ មានជួយជម្រុញ បែបនេះ តទៅទៀត ជាង លើកដៃ សុំជំនួញ។

LEAVE A REPLY

Please enter your comment!
Please enter your name here