កាលពីថ្ងៃទី ២៥ មិថុនា ឆ្នាំ២០២៣ ស្ថាប័ន Miss Grand Cambodia 2023 បានតម្រូវអោយបេក្ខនារីទាំងអស់ Review ពីផលិតផល ដោយឡែកពីគ្នា ដើម្បីធ្វើតេស្តសមត្ថភាពបេក្ខនារីទាំង២៥រូប ក្នុងការពន្យល់ និង លើកឡើងពីគុណសម្បត្តិផលិតផល ដែលខ្លួនត្រូវប្រូម៉ូត។ វិញ្ញាសារថ្មីមួយនេះ បេក្ខនារីខ្លះ ក៏ពូកែនិយាយបានល្អ ហើយបេក្ខនារីផ្សេងទៀត ក៏នៅមានកម្រិត។
លោកស្រី អ៊ឹម សុគន្ធា អគ្គនាយិក Miss Grand Cambodia 2023 បានចាត់ទុកថា វិញ្ញាសារនេះ ក៏ជាការបង្កើនសមត្ថភាពថ្មីមួយ សម្រាប់បេក្ខនារីទាំងអស់ នៅពេលពួកគេ ចូលប្រឡូកជាតារាសិល្បៈ ហើយច្បាស់ណាស់ថា នឹងមានបណ្ដាក្រុមហ៊ុន ឬ ម្ចាស់ផលិតផល នឹងទាក់ទងអោយពួកគេទៅប្រូម៉ូត ដែលទាមទាអោយពួកគេទាំងអស់ ត្រូវតែអាចធ្វើបាន។ បើទោះជាការប្រកួតប្រជែងនេះ មិនតម្រួវអោយដាក់ពិន្ទុសម្រាប់ Miss Grand តែក៏ជាការបង្វឹកសមត្ថភាពមួយដ៏សំខាន់ ព្រោះក្រុមហ៊ុន HK7 ក៏នឹងជ្រើសរើដអ្នកស្អាត ឆ្លាត ក្លាហាន ហើយពូកែ Review ផលិតផល អោយក្លាយជា Miss HK7 ដែលនឹងក្លាយជា BA រយៈពេលមួយឆ្នាំផងដែរ ដែលនឹងអត្ថប្រយោជន៍ សម្រាប់អ្នកឆ្លងកាត់វិញ្ញាសារនេះ ហើយធ្វើបានល្អជាងគេ។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/06/postnewscambodia.com-kh71.com-2023-06-26_07-52-28_828776.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/06/postnewscambodia.com-kh71.com-2023-06-26_07-53-01_304277.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/06/postnewscambodia.com-kh71.com-2023-06-26_07-53-34_999054.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/06/postnewscambodia.com-kh71.com-2023-06-26_07-54-20_885843.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/06/postnewscambodia.com-kh71.com-2023-06-26_07-54-59_759149.jpg?resize=696%2C1044&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/06/postnewscambodia.com-kh71.com-2023-06-26_07-55-43_923265.jpg?resize=696%2C1044&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/06/postnewscambodia.com-kh71.com-2023-06-26_07-56-22_945196.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/06/postnewscambodia.com-kh71.com-2023-06-26_07-56-55_450567.jpg?resize=696%2C1044&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/06/postnewscambodia.com-kh71.com-2023-06-26_07-57-30_619401.jpg?resize=696%2C464&ssl=1)