នៅតំបន់ភ្នំ១៥០០ ស្រុកវាលវែង ក្នុងឃុំភ្នំដា ខេត្តពោធិ៍សាត់ រីស៊តដំណាក់ម្លិះ កំពុងផ្ទុះការចាប់អារម្មណ៍ ពីសំណាក់អ្នកបានទៅលេងនៅតំបន់ភ្នំ១៥០០យ៉ាងខ្លាំង នារដូវរំហើយនេះ ដោយសារតែមានទេសភាពស្អាត អាហារឆ្ងាញ់ បន្ទប់ស្នាក់នៅ និង តង់ស្អាតៗ ហើយតម្លៃធូរទទួលយកបាន បើធៀបនឹងរីស៊តនានា។
អ្វីដែលគេកាន់តែភ្ញាក់ និង ស្រឡាំងកាំងទៅទៀតនោះ គឺរីស៊តដ៏ស្រស់ស្អាតនេះ គឺជារបស់ ពិធីការិនី អ្នកនាង សុខ សោម៉ាវត្តី និង ម្ដាយ ដោយគេឃើញនាង អ្នកម្ដាយ និង កូនស្រី ឡើងចុះទៅមើលជាប្រចាំ។ ក្រោយការទម្លាយថា រីស៊តដំណាក់ម្លិះ គឺជាជំនួញរបស់អ្នកនាង និង ម្ដាយ បានធ្វើអោយគេឈប់ឆ្ងល់តែម្ដង ថាតើហេតុអ្វីបានជាទីតាំងនេះ ទាក់ទាញដល់ម្លឹង គឹដោយសារតែអ្នកនាង គឺជាតារាល្បី ដែលមានឱកាសដើរច្រើន ហើយមើលឃើញពីភាពច្នៃប្រឌិតពីតំបន់នានា យកមកច្នៃនៅក្នុងរីស៊តផ្ទាល់ខ្លួននេះឯង។
អ្វីដែលគេលាន់មាត់ គឺអ្នកនាង និង ម្ដាយ បានបោះទុន ទៅបើករីស៊តនេះ ចំតំបន់ភ្នំ១៥០០ ដែលជាតំបន់ទេសចរណ៍កំពុងពេញនិយមខ្លាំង នៅខេត្តពោធិសាត់។ យ៉ាងណាមិញ អ្នកនាង និង ម្ដាយ មិនបានប្រចាំការជាប្រចាំនៅក្នុងរីស៊តនេះទេ ដោយសារតែមានមេការមើលខុសត្រូវ តែគេឃើញអ្នកនាង តែងប្រើបណ្ដាញសង្គមផុសប្រូម៉ូតជាប្រចាំ ដែលកាន់តែធ្វើអោយរីស៊តដំណាក់ម្លិះ កាន់តែពេញនិយមខ្លាំង នៅក្នុងតំបន់នោះ។ អ្នកចង់ទៅសម្រាកលមហែកាយនៅក្នុងរីស៊តនេះ មិនត្រឹមតែទទួលបាននូវភាពស្រស់ស្រាយ និង បទពិសោធន៍ដ៏ល្អពីការច្នៃប្រឌិត ទាំងតង់ធំ ទាំងក្នុងផ្ទះប្រណិតតែម្យ៉ាងទេ តែក៏បានភ្លក់មុខម្ហូបប្រចាំហាងជាច្រើនមុខ ដែលធានាថាជាប់ចិត្ត ក្នុងពេលទៅលម្ហែទៀតផង។ នៅលើបណ្ដាញសង្គម ផុសបង្អួតពីរីស៊តរបស់អ្នកនាងច្រើនណាស់ ដោយសារតែភាពទាក់ទាញ និង តម្លៃយ៉ាងល្អសម្រាប់អ្នកស្នាក់នៅ។
រីស៊តនេះ នៅឆ្ងាយពី រមណីយដ្ឋានដាតូចតែ 5 នាទី ប៉ុណ្ណោះ! ហើយលោកអ្នកអាចកក់ទុកជាមុន តាមរយៈលេខទូរស័ព្ទ និង តេលេក្រាមខាងក្រោម លេខទូរស័ព្ទ:
👉🏻 015 420 000
👉🏻 097 559 1111
👉🏻 093 788 388 (មាន តេលេក្រាម)