នៅទីបំផុតផលិតករល្បីល្បាញដែលបានផលិតភាពយន្តរឿង “Jail Break” បានប្រកាសសម្ពោធស្នាដៃថ្មីរបស់ខ្លួនហើយ ដោយភាពយន្តរឿង “Killing Time Violentty” កំពុងធ្វើអោយភាពយន្តមួយនេះទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែជារឿងដែល ពោរពេញដោយឈុតឆាកវ៉ៃប្រហារ និង សម្លាប់គ្នាយ៉ាងញញើតដៃ ដែលបង្កដោយក្រុមទំនើង នៅក្នុង KTV មួយកន្លែង។ ថ្ងៃសម្ពោធភាពយន្តនេះ កាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ២០២៣ ចូលរួមសុទ្ធតែតារាល្បីៗ។ ភាពយន្តនេះ ក៏មានដំណើររឿងវ៉ៃកាប់ចាក់គ្នា ទាក់ភ្នែក មិនខុសពីរឿង “Jail Break ” ផងដែរ ខណៈដែលតួអង្គដែលសម្ដែង ក៏ស្ទើរតែប្រមូលពីរឿង “Jail Break” មកវិញទាំងអស់។ លោក Jimmy Henderson ដែលជាផលិតករ រំពឹងខ្ពស់យ៉ាងខ្លាំង ថាស្នាដៃថ្មី នឹងផ្ទុះការគាំទ្រ ដោយសារតែសាច់រឿង និង ឈុតឆាកភាគច្រើន ក៏រំលេចពីភាពសាហាវៗ ព្រឺភ្នែក នៃសកម្មភាពវ៉ៃកាប់ចាក់គ្នាផងដែរ។ ភាពយន្តនេះ នឹងប្រកាសលក់សំបុត្រពីថ្ងៃតទៅ គ្រប់រោងភាព ដែលបើកដំណើរការនៅកម្ពុជា។