ដោយ ៖ ឧត្តម
ក្រុមហ៊ុន CIM នឹងធ្វើការប្រកាស រកនារីម្នាក់តំណាងកម្ពុជាក្នុងការគ្រងតំណែង Miss planet Cambodia 2023 ។ តំណែងមួយនេះ ត្រូវបានហ្វេនៗ ចាប់អ៊ុតថាតើ បានធ្លាក់ទៅលើបវរកញ្ញាស្អាតរូបណា។ ឆ្នាំមុនកញ្ញា ស្រីលក្ខ័ជាអ្នកគ្រងហើយ ក៏ជាប់តំណែងលំដាប់ពិភពលោកផងដែរ។

ចាប់តាំងពីកម្ពុជាយើងជាប់ តំណែងកម្រិតពិភពលោកមកធ្វើអោយ កម្មវិធី Miss planet Cambodia ក៏ទទួលបានភាពទាក់ទាញ គួរសមនៅលើ បណ្តាញការតាមដាន។ លើសពីនេះគេក៏ ចង់មើលកម្មវិធីខាងលើ ថាតើកញ្ញាឯកកម្ពុជា ដែលត្រូវជ្រើសតាំងអាចធ្វើបានល្អដូចអ្នកមុនកើតទេ។ ជាការមើលឃើញ ពេលនេះវិស័យបវរកញ្ញានៅ ក្នុងប្រទេសកម្ពុជាកំពុងទទួលបាន នូវការទាក់ទាញ សម្រាប់អ្នកតាមដាន នៅលើបណ្តាញសង្គមហើយ ក៍មានហ្វេនៗគាំទ្ររៀងៗលើបេក្ខភាព។ បែបនេះហើយទើបគេកាន់ តែប្រយ័ត្នលើបេក្ខភាព ដែលរើសយក មកប្រកួតក៏ត្រូវមានសមត្ថភាពល្អពិតប្រាកដ ប្រកបដោយភាពក្លាហាន។

LEAVE A REPLY

Please enter your comment!
Please enter your name here