កាលពីថ្ងៃទី៩ សីហា ឆ្នាំ២០២៣ ផលិតកម្មសាស្ត្រាហ្វៀម បានដាក់បញ្ចាំងភាពយន្តរឿង “មួយលានបែកមួយលានជួប” ជាផ្លូវការហើយ ដោយភាពយន្តនេះ នឹងដាក់លក់សំបុត្រគ្រប់រោង ចាប់ពីថ្ងៃទី១០ សីហា តទៅ។ ភាពយន្តនេះ ក៏ជាដកស្រង់ពីអត្ថន័យ ក្នុងបទ” មួយលានបែកមួយលានជួប” ដែលល្បីល្បាញខ្លាំងកាលពីច្រើនឆ្នាំមុននោះផងដែរ។

លោកស្រី ប៊ុន ចាន់និមល ម្ចាស់ផលិតកម្មសាស្ត្រាហ្វៀម បញ្ជាក់ថា នេះជាភាពយន្តដែលបង្ហាញពីជីវិតគូស្នេហ៍គ្រប់រូប ដែលតែងតែមានរឿងត្រូវគ្នាខ្លះ ឈ្លោះគ្នាខ្លះ ប៉ុន្តែសារដ៏សំខាន់នៅក្នុងរឿងនេះ គឺកុំចង់ចាញ់កុំចង់ឈ្នះគ្នា ហើយឆាប់ត្រូវគ្នា ដោយលោកស្រីបញ្ជាក់ថា អ្នកមានគូស្នេហ៍បើបានមើលរឿងនេះ គឺពិតជាឈប់ចង់ឈ្លោះគ្នា ហើយជីវិតគូរូបណា ក៏ត្រូវតែមានរឿងឈ្លោះនោះដែរ ប៉ុន្តែត្រូវចេះរត់រកគ្នា ហើយកុំឈ្លោះគ្នាយូរ ព្រោះមានតែការសុំចាញ់គ្នាទៅវិញទៅមកប៉ុណ្ណោះ ដែលអាចធ្វើអោយស្នេហាមួយគូរ អាចកាន់ដៃគ្នាដល់ចាស់។ ភាពយន្តនេះ ត្រូវគេរំពឹងយ៉ាងខ្លាំងថានឹងជោគជ័យខ្លាំង ជាពិសេសប្រសិនបើយុវវ័យ ឬ អ្នកមានគូស្នេហ៍បានដឹកដៃគ្នាទាំងគូទៅទស្សនា។


LEAVE A REPLY

Please enter your comment!
Please enter your name here