កាលពីថ្ងៃទី19 សីហា ឆ្នាំ2023 មុននេះ លោក សូ ស្រណោះ នាយកសាលា ស្រណោះតន្ត្រី បានធ្វើពិធីប្រគល់លិខិតបញ្ជាក់ជូនដល់សិស្សរបស់ខ្លួនរហូតដល់ជាង60នាក់ បន្ទាប់ពីសិស្សទាំងនោះបានប្រលង និង បង្ហាញសមត្ថភាព ហើយទទួលលទ្ធផលល្អ ដើម្បីអាចចេញទៅប្រកួតផ្នែកតន្ត្រី និង ចម្រៀង នៅក្រៅប្រទេស គឺឥណ្ឌូនេស៊ី នាងពេលខាងមុខ។

នេះចាត់ទុកថាគឺជាមោទនភាពមួយរបស់ សាលាស្រណោះតន្ត្រី ដោយទើបតែបានដឹកនាំកូនសិស្សបស់ខ្លួនទៅប្រកួតនៅសហរដ្ឋអាមេរិកថ្មីៗសោះ ប៉ុន្តែពេលនេះ ក៏ទទួលបានឱកាសក្នុងការដឹកនាំសិស្សរបស់ខ្លួនចេញទៅប្រកួតនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត គឺឥណ្ឌូនេស៊ី ដោយអាចរកឃើញអ្នកខ្លាំងរហូតដល់៦២នាក់ ដែលមានសិទ្ធិអាចចេញប្រកួត។

លោក សូ ស្រណោះ បានលើកឡើងថាសម្រាប់សិក្សានុសិស្សដែលជាប់ឈ្មោះទៅប្រកួតនៅឯប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃខាងមុខនេះ នឹងត្រូវធ្វើការបំប៉នសមត្ថភាពបន្ថែមនៅសាលាឲ្យកាន់តែខ្លាំងដើម្បីប្រកួតដណ្តើមយកពានមាសជូនទៅដល់ប្រទេសកម្ពុជារបស់យើងវិញ។ លោកបន្តថាកាលពីពេលលោកដឹកនាំកូនសិស្សរបស់ខ្លួនទៅប្រកួតនៅ សហរដ្ឋអាមេរិក លើ វិញ្ញាសារ ព្យាណូ នោះគឺទទួលបានលទ្ធផលមួយដ៏ល្អខ្លាំងមែនទែន ហើយលើកនេះ លោកនៅតែជឿជាក់ថាការប្រកួតក្នុងប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃខាងមុខនេះ លើកជំនាញតន្ត្រី និងចម្រៀងកូនសិស្សរបស់ខ្លួននឹងដណ្តើមយកលទ្ធផលមួយដ៏ល្អដូចអ្វីដែលបានគ្រោងទុក។



LEAVE A REPLY

Please enter your comment!
Please enter your name here