ដោយ ៖ ឧត្តម
អ្នកនាង សុគន្ធ និសា បានសម្រេចចិត្តចេញទៅរស់នៅ សហរដ្ឋអាមេរិកហើយដោយ បានលាការងារ និងសិល្បៈដែលខំតស៊ូ រាប់ឆ្នាំ។ ទម្រាំដាច់ចិត្តលាឈប់ និសាគិតម្តងហើយម្តងទៀត ព្រោះបេះដូងពិតចិត្តពិត នៅស្រឡាញ់សិល្បៈ និងអ្នកគាំទ្រទើបសុខចិត្ត នៅបម្រើសិល្បៈមួយរយៈទៀត។ ចុងក្រោយនាងជ្រើសរើសដីថ្មី ដើម្បីអនាគត ដោយបាន សម្រេចចិត្តរស់នៅ អាមេរិកដើម្បីផែនការសំខាន់ៗ មិនអាចចោលទៀតបាន។

និសា សម្រេចចិត្ត សាងដីថ្មីនាពេលនេះ គោលដៅ ចង់រក្សាសុខភាពជា សំខាន់តាមបញ្ជាពេទ្យ សម្រាកកាយដើម្បីអ៊ុតលទ្ឋផល មានកូន ដូចបំណង។ ការរស់នៅអាមេរិកនេះ រំពឹងជឿជាក់ថា និង មានកូន តាមប្រាថ្នាខណៈហ្វេនៗ និង សិល្បករជាច្រើន សុទ្ឋតែជូនពរ នាងបានសម្រេចគោលដៅ។ មុនពេលចេញទៅអាមេរិក និសា បានកសាងស្នាដៃជាច្រើន នៅសិល្បៈសម្រុកឡើងច្រៀង និងបង្ហាញមុខលើកម្មវិធីប្រឡងចម្រៀងល្បីៗ ជាច្រើនដើម្បីទុកជាស្នាដៃ។

ការលាមួយរយៈធំនេះ ពិតជាបង្កអោយ សុគន្ធ និសា ពិបាកធ្វើចិត្តតែនេះជាអនាគតនាង។ ដល់ដីជឿនលឿន សុីវិល័យ យូរថ្ងៃហើយ និសា នៅមិនទាន់ទទួលបានភាពសាំុជាមួយបរិយាកាសនៅទីនោះ ខណៈដូរអាកាសធាតុ។ តែនាងនៅតែតស៊ូ ហាត់រៀនអោយដល់គោលដៅរស់នៅ។ គេក៏សង្ឃឹមថា និសា និងមានឱកាសមក លេងស្រុកកំណើតទីធ្លាប់ល្បីល្បាញអោយបានញឹកញាប់ ជួបមិត្ត និងហ្វេនៗ ដែលកំពុងស្រឡាញ់។

LEAVE A REPLY

Please enter your comment!
Please enter your name here