កាលពីថ្ងៃ២៤ សីហា ឆ្នាំ២០២៣ ពាណិជ្ជកម្មប្រមាណជាង២០រូប ត្រូវបានប្រទេសថៃអញ្ជើញអោយចូលរួម ក្នុងពិព័រណ៌ម្ហូបអាហារ និង សុខភាព នៅក្នុងទីក្រុងបាងកក ដែលជាពិព័រណ៌អន្តរជាតិ និង មានការចូលរួមពីបណ្ដាប្រទេសជាច្រើន។ ប្រតិភូកម្ពុជា ត្រូវបានដឹកនាំដោយសមាគមពាណិជ្ជកម្មកម្ពុជា ដោយអ្នកចូលរួមទាំងអស់សុទ្ធសឹងតែជាពាណិជ្ជករ និង ជាម្ចាស់អាជីវកម្ម។ នៅក្នុងពិរព័រណ៌នេះ ក៏ចាត់ទុកថាគឺជា ដោះដូរបទពិសោធន៍ និង ជាការដឹកនាំអ្នកជំនួញនៅក្នុងប្រទេសកម្ពុជា អោយស្គាល់បរិយាកាស នៅក្នុងពិព័រណ៌អន្តរជាតិដ៏ធំមួយនេះផងដែរ។ ពិព័រណ៌នេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងបាងកក ពីថ្ងៃទី២៣ ដល់ ២៥ សីហា ឆ្នាំ២០២៣ ដោយប្រតិភូកម្ពុជា ដឹកនាំដោយសមាគមពាណិជ្ជកម្មកម្ពុជា គឺចូលទស្សនាតែព្រឹកថ្ងៃទី២៤ សីហា មួយពេលប៉ុណ្ណោះ ដើម្បីទុកពេលអោយក្រុមអ្នកជំនួញពីកម្ពុជា មានពេលផ្ទាល់ខ្លួន ក្នុងការងារជំនួញផ្សេងៗ នៅក្នុងប្រទេសថៃ៕



LEAVE A REPLY

Please enter your comment!
Please enter your name here