មនុស្សភាគច្រើនបានត្រឹមតែមើលឃើញថា មួយឈុតរបស់ Oliva Kong និង លោកឪពុក អ្នកម្ដាយ ដែលបានថតបង្ហាញនៅមុខអង្គរនេះ ថាជាឈុតស្រស់ស្អាត និង ស្លៀកទៅសម ហើយបង្ហាញពីអត្តសញ្ញាណខ្មែរប៉ុណ្ណោះ ដោយមិនបានដឹងថាឈុតនេះ ពោរពេញដោយអត្ថន័យលើសពីការគិត និងបានបង្កប់នូវខ្លឹមសារជាច្រើន។
អ្នកលេងបណ្ដាញសង្គមច្រើនណាស់ កំពុងផ្ទុះអារម្មណ៍ស្រឡាំងកាំង នៅពេលម្ចាស់ឈុតបន្តលាតត្រដាងពីអត្ថន័យឈុត ហើយបើទោះជាត្រូវអ្នកខ្លះយល់ថា នេះជាការពន្យល់បែបលើសៗ ក៏លោកនៅតែមានមោទនភាពដែលបានបង្ហាញសម្លៀកបំពាក់មួយនេះនៅតាមបណ្តាញសង្គម។ ពីព្រោះថាមួយឈុតនេះ លោកបានច្នៃឡើង ដោយបង្កប់នូវអត្ថន័យដ៏កម្រ លោកថា ហូលដែលប្រើយកមកច្នៃ គឺហូលរបស់អ្នកតាកែវ ដែលចង់បង្ហាញអោយសាធារណជន បន្តគាំទ្រស្នាដៃហូលខ្មែរ ស្នាដៃហូលអ្នកតាកែវ ដែលជាហូលល្អឯកគ្មាន២ ដែលលើពិភពលោក មិនទាន់មានស្នាដៃហូលណាដែលស្អាត និង ល្អដូចនៅឡើយ។ ហូលដែលបានច្នៃនេះ គឺរំលេចគោមអក្ខរ ខ ដែលជាអក្សរកាត់នៃពាក្យខ្មែរ និង រំលេចនូវផ្ការំដួល ដែលតំណាងអោយផ្កាតំណាងនៃប្រទេសកម្ពុជា ដែលបង្ហាញយ៉ាងច្បាស់ថា ខ្មែរគឺមានអត្តសញ្ញាណ និង វប្បធម៌ជាច្រើន ដែលនៅតែផូរផង់ និង មានតម្លៃ។
លោកបង្ហាញមោទនភាព ដែលបានរួមចំណែកជួយលើកកម្ពស់អត្ត សញ្ញាណជាតិ និង បានធ្វើកឋិនជូនលោកឪពុកអ្នកម្តាយ ដោយលោក បញ្ជាក់ថា ក្នុងនាមជាកូនគួរតែខិតខំធ្វើរឿង ដែលអោយអ្នកមានគុណ មានស្នាមញញឹម និង មានមោទនភាព ហើយធ្វើអោយទាន់អ្នកមាន គុណនៅមានកម្លាំង ដើម្បីជាភាពកត្តញូ និង ដើម្បីជាសារអោយកូន គ្រប់រូប ចេះលះបង់ចំពោះឪពុកម្តាយ អោយដូចគ្នានឹងអ្នកមានគុណ បានស៊ូលះបង់ចំពោះកូនៗ។
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/11/postnewscambodia.com-kh71.com-2023-11-01_22-12-37_019622.jpeg?resize=696%2C696&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/11/postnewscambodia.com-kh71.com-2023-11-01_22-12-44_321664.jpeg?resize=696%2C696&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/11/postnewscambodia.com-kh71.com-2023-11-01_22-12-50_461407.jpeg?resize=696%2C696&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/11/postnewscambodia.com-kh71.com-2023-11-01_22-12-56_535244.jpeg?resize=696%2C696&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/11/postnewscambodia.com-kh71.com-2023-11-01_22-13-03_545655.jpeg?resize=696%2C463&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/11/postnewscambodia.com-kh71.com-2023-11-01_22-13-09_262405.jpeg?resize=696%2C481&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/11/postnewscambodia.com-kh71.com-2023-11-01_22-13-15_078649.jpeg?resize=696%2C869&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/11/postnewscambodia.com-kh71.com-2023-11-01_22-13-22_727296.jpeg?resize=696%2C463&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/11/postnewscambodia.com-kh71.com-2023-11-01_22-13-32_795315.jpeg?resize=696%2C1072&ssl=1)
![](https://i0.wp.com/postnewscambodia.com/wp-content/uploads/sites/2/2023/11/postnewscambodia.com-kh71.com-2023-11-01_22-13-39_553185.jpeg?resize=696%2C463&ssl=1)