ការប្រកួត Miss Global 2023 ដែលទើបចាប់ផ្ដើមកាលពីថ្ងៃទី២ មករា ឆ្នាំ២០២៤នោះ មានការចូលរួមពីបេក្ខនារីមកពីបណ្ដាប្រទេសនានារហូត៨២ប្រទេស ខណៈដែលជាង៧០ប្រទេសបានមកទាន់វគ្គបំពាក់ឆៀងនៅកម្ពុជា និងសល់ប៉ុន្មានគឺចាំទៅប្រកួតបន្តនៅវៀតណាម។ ការប្រកួតដ៏ធំមួយនេះ តាមគម្រោងគេធ្វើតែនៅវៀតណាមប៉ុណ្ណោះ តែក្រោមការស្វះស្វែងរបស់លោក អ៊ិន សុភិន ទើបគណកម្មការ Miss Global យល់ព្រមជ្រើសយកកម្ពុជាជាម្ចាស់ផ្ទះ បើទោះជាបានតំណែងជាម្ចាស់ផ្ទះតែត្រឹម៥០ភាគរយ តែក៏ក្រេឌីតខ្លាំង។ យោងតាមតារាងកម្មវិធី ការប្រកួតនេះ ត្រូវកំណត់មកបំពាក់ឆៀងនៅកម្ពុជា ហើយត្រូវទៅធ្វើសកម្មភាពផ្សេងៗ និង ប្រកួតបឋមនៅវៀតណាម និង ត្រលប់មកប្រកួតឈុតតំណាងជាតិ និង វគ្គផ្ដាច់ព្រ័ត្រនៅកម្ពុជាវិញ។ លោក អ៊ិន សុភិន ថា ការទាញបានកម្មវិធីដ៏ធំបែបនេះ អោយមកធ្វើនៅកម្ពុជា គឺមិនខុសពីធ្វើអោយពិភពលោកចាប់អារម្មណ៍ពីខ្មែរ និង កាន់តែស្គាល់ពីប្រទេសខ្មែរនោះឡើយ ជាពិសេសនៅពេលដែលកម្ពុជា បានក្លាយជាម្ចាស់ផ្ទះ ដែលកំណត់ជាទីលានប្រកួតឈុតតំណាងជាតិ និង វគ្គផ្ដាច់ព្រ័ត្រ។
ខាងក្រោមនេះ ជាសមាសភាពបេក្ខនារីមួយចំនួន ក្នុងចំណោម៨២ប្រទេស ដែលកំពុងដណ្ដើមមកុដនៅកម្ពុជា នាដើមឆ្នាំ២០២៤នេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here