នៅទីបំផុត ការប្រកួត Man of Cambodia ដែលជាការប្រកួតបុរសឯកដ៏ធំមួយ នៅកម្ពុជា បានរកឃើញបេក្ខភាព30រូប ឆ្ពោះទៅកាន់ការប្រកួតបន្តហើយ បន្ទាប់ពីកម្មវិធីបានសម្រេចជម្រុះចំនួន30ចោល តាំងពីវគ្គបោះឆ្នោត រហូតដល់វគ្គជម្រុះក្នុងឈុតហែលទឹក និង វគ្គបង្ហាញសមត្ថភាពតាមរយៈការប្រកួតលើកយកប្រធានបទ ពីទេសចរណ៍ និង វប្បធម៌ យកមកបង្ហាញ។
ការប្រកួតទ្រង់ទ្រាយធំនេះ ក៏មានការដាក់ពិន្ទុ ទៅលើបច្ចេកទេសថតរូប និង ថតរូបជាក្រុម។ ហើយទីបំផុត គណកម្មការ ដែលរួមមាន លោក កែវ វាសនា ND Man of Cambodia. លោក ទីម៉ូ ND Man of Cambodia . លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា Judge កម្មវិធី និង លោក វ៉ាយុ ជាគ្រូបង្វឹក និង ជាគ្រូបង្វឹកជាដើម ក៏បានសម្រេចយកបេក្ខភាពចំនួន30រូប អោយឡើងទៅកាន់វគ្គបន្ត។
ក្នុងនោះក្រុមដែលបានលើកយកប្រធានបទ ដើមឆ្នោត យកមកបង្ហាញ ក៏បានឈ្នះជាក្រុមឆ្នើម ដែលសហការគ្នាឆ្លើយបានល្អ និង ជាក្រុមដែលលើកយកប្រធានបទទាក់ទាញមកបង្ហាញផងដែរ។ ក្នុងចំណោមអ្នកដែលបានទទួលឆៀងទាំង30រូប លោក ផាត់ តារារដ្ឋ ក៏បានស្នើសង្គ្រោះបេក្ខជនទី31មួយរូប ដើម្បីអោយឡើងទៅកាន់វគ្គបន្ត។
ការជម្រុះនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី19 ឧសភា ឆ្នាំ2024 ដោយមានការរៀបចំយ៉ាងល្អ តាំងពីព្រឹកម៉ោង8។