យោងតាមការបង្ហោះលើផេកផ្លូវការរបស់ អ្នកនាង យ៉ែម ម៉ាលីស ម្ចាស់ផលិតផល RNM គឺអ្នកនាង បានប្រកាសបញ្ចុះតម្លៃរហូតដល់២០ភាគរយ លើផលិតផលទាំងអស់របស់ក្រុមហ៊ុន ដើម្បីអបអរទិវារសិទ្ធិនារី ៨ មីនា។ អ្នកស្រី គ្រោងនឹងបន្តការចុះភាគរយបែបនេះរហូតដល់ថ្ងៃទី ១២ មីនា ក្នុងឆ្នាំ២០២១នេះ ដែលនេះក៏ចាត់ទុកថា គឺជាដំណឹងដ៏ល្អរបស់អតិថិជនផងដែរ។

អ្នកនាង យ៉ែម ម៉ាលីស បញ្ជាក់ថា បើទោះជាផលិតផល RNM របស់អ្នកនាង ទទួលបានការគាំទ្រដល់ថ្នាក់ចរចរណ៍នៅលើទីផ្សារ ស្ទើរមិនមានស្ដុកគ្រប់គ្រាន់ ក៏អ្នកនាងនៅតែសម្រេចចិត្តផ្ដល់ការបញ្ចុះតម្លៃរហូតដល់២០ភាគរយ ក្នុងរយៈពេល៥ថ្ងៃនេះ ដោយរហូតដល់ថ្ងៃទី១២ មីនា ទើបបញ្ចប់ប្រូម៉ូហ្សិន ដើម្បីលើកទឹកចិត្តអោយស្ត្រី កាន់តែបានប្រើប្រាស់ផលិតផល RNM។ នេះក៏ចាត់ទុកថា គឺជាការលើកទឹកចិត្ត ដល់ស្ត្រីដែលចង់ប្រើប្រាស់ផលិតផលល្អ ហើយចំណាយយ៉ាងតិចផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here