កាលពីថ្ងៃទី២០ ធ្នូ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ មានផលិតផលមកពី១៦ប្រទេសផ្សេងទៀត ត្រូវបានប្រកាសថា បានទទួលពាន The Best International Product ក្រោមការវាយតម្លៃពីគណកម្មការស្ដង់ដារអន្តរជាតិ។ ក្នុងចំណោមផលិតផលមកពី១៦ប្រទេសនោះ គេឃើញមានផលិតផលមកពីប្រទេសកម្ពុជាផងដែរ គឺផលិតផលសាប៊ូកក់សក់ Jensssy ដែលជាប្រេនខ្មែរផលិតនៅប្រទេសកូរ៉េ របស់លោកស្រី កែវ ម៉ានិច ផងដែរ។
លោក រុន ណាកូ ពិធីករផ្ទះតារា លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលត្រូវបានអញ្ជើញគេអញ្ជើញជាភ្ញៀវកិត្តិយសនៅក្នុងពិធីនោះ ត្រូវបានគេឃើញឡើងទទួលជំនួស លោកស្រី កែវ ម៉ានិច ដោយសារតែលោកស្រី មិនបានដឹងមុន ហើយរៀបចំចេញដំណើរទៅទទួលមិនបាន។
ហេតុផលនៃការទទួលបានពានThe Best International Product នេះ គឺបន្ទាប់ពីលោកស្រី ក៏បានចុះបញ្ជីផលុតផលសាប៊ូកក់សក់ Jensssy ដើម្បីអោយគណកម្មការអន្តរជាតិធ្វើការវាយតម្លៃដែរ ហើយគឺពិតជាមោទនភាពយ៉ាងខ្លាំង ដែលក្នុងចំណោមផលិតផលជាច្រើននៅក្នុងចំណោមទាំង១៦ប្រទេស គឺមានផលិតផលលោកស្រីមួយ ត្រូវបានវាយតម្លៃអោយទទួលពាននេះ។
លោកស្រី កែវ ម៉ានិច បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ហើយក៏បង្ហាញការសោកស្ដាយផងដែរ ដែលលោកស្រីមិនអាចឡើងមកយកពាន និង ប័ណ្ណប្រកាសនោះបាន ដោយសារតែគណកម្មការត្រឹមតែអញ្ជើញអោយលោកស្រីចូលរួមក្នុងថ្ងៃប្រកាសពាន ហើយលោកស្រីក៏មិនបានដឹងមុនថា ផលិតផលរបស់ខ្លួនឈ្នះពាន ទើបមិនបានត្រៀមខ្លួនចូលរួម។
លោកស្រីថា ក្នុងពេលដាក់ពាក្យប្រកួតប្រជែង ខាងកម្មវិធីសុទ្ធតែបានឌីហ្សាញម្ចាស់ផលិតផលភ្ជាប់នឹងពានដែលត្រូវទទួលបាន ប៉ុន្តែក្នុងពេលជូនដំណឹងជាថ្មី ខាងកម្មវិធីប្រាប់ថា លុះត្រាតែត្រូវបានប្រកាស ទើបមានឈ្មោះថាបានទទួលពាន។ ដោយសារតែហេតុផលនេះហើយ ទើបលោកស្រីរារែកក្នុងការឡើងមក ហើយអ្វីដែលរំភើប គឺផលិតផលរបស់លោកស្រី ពិតជាបានក្លាយជាផលិតផល The Best International Product ប្រាកដមែន ដែលជាអ្វីដែលស្រីនឹកស្រម៉ៃ។
លោក ផាត់ តារារដ្ឋ និង លោក រុន ណាកូ ដែលត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធី បានបង្ហាញការសាទរ និង បានបញ្ជាក់ថា គឺជាមោទនភាពដែល សាប៊ូកក់សក់ Jensssy ត្រូវបានគណកម្មការវាយតម្លៃថា មានស្ដង់ដារ ហើយទទួលបានពាន។ ក្នុងនាមពួកលោកទាំងពីរជាជនជាតិខ្មែរ និង ត្រូវបានអញ្ជើញអោយចូលរួមកម្មវិធី លើកឡើងស្របគ្នាថា មិនមែនជារឿងងាយទេ ដែលក្នុងចំណោម១៦ប្រទេស ស្មើនឹង១៦ពាន គឺមានពានរបស់កម្ពុជាមួយផងដែរ ដែលឈ្នះដោយលោកស្រី កែវ ម៉ានិច លើផលិតផល Jensssy។
លោក រុន ណាកូ គឺជាអ្នកឡើងទទួលជំនួសលោកស្រី កែវ ម៉ានិច ដែលអវត្តមាន ខណៈលោក ផាត់ តារារដ្ឋ បានលើកឡើងថា គឺជារឿងសំណាង ដែលលោក និង លោក រុន ណាកូ សម្រេចចិត្តមកចូលរួមតបតាមការអញ្ជើញ កុំអីប្រាកដជាពានលោកស្រី កែវ ម៉ានិច ត្រូវដឹកតាមឡានទៅកម្ពុជាជាមិនខានឡើយ។
ជាមួយនឹងជោគជ័យនេះ សាប៊ូកក់សក់ Jensssy ដែលលោកស្រី កែវ ម៉ានិច ផលិតពីរោងចក្រកូរ៉េ ក៏នឹងត្រៀមវាយលុកចូលទីផ្សារថៃ និង បណ្ដាប្រទេសផ្សេងៗកាន់តែខ្លាំងផងដែរ ស្របពេលដែលសព្វថ្ងៃ នៅតាមបណ្ដាប្រទេសមួយចំនួន ដែលមានខ្មែររស់នៅ ក៏មានផលិតផលនេះចរាចរស្រាប់។