កាលពីព្រឹកថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ2024 មុននេះក្រុមហ៊ុន K01 អចលនទ្រព្យ ដែលមានលោក ឃឿន សុឡា ហៅ K01 ជាអគ្គនាយក បានរៀបចំនូវកម្មវិធីអាហារសាមគ្គីជួបជុំសមាជិក សមាជិកា និង ជាឱកាស ប្រកាសសមាសភាព BA មួយរូបបន្ថែមទៀត ក្រោមវត្តមានក្រុម BA និង ភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។

គោលបំណងធំចម្បងនៅក្នុងកម្មវិធីដ៏ពិសេសនេះលោក K01 មិនត្រឹមតែចង់ឱ្យបុគ្គលិកបានមកជួបជុំគ្នា និង ទទួលយកបទពិសោធន៍ថ្មីៗដែលលោកបានចែករំលែកនៅក្នុងថ្ងៃតែមួយនោះទេ ពោលគឺលោកធ្វើដើម្បីអបអរភាពជោគជ័យដែលក្រុមហ៊ុន រួមទាំងបុគ្គលិកទាំងអស់បានព្រួតដៃគ្នារហូតបានជោគជ័យក្នុងវិស័យអចលនទ្រព្យនាពេលថ្មីៗនេះ។

មិនតែប៉ុណ្នោះលោកក៏បានបង្កើតនូវបរិយាកាសដ៏រីករាយ ដូចជាការចាប់រង្វាន់ទទួលបាននូវកាដូទូរស័ព្ធដៃមួយគ្រឿង និង ផ្ដល់ជូននូវលិខិតសរសើរជូនដល់បុគ្គលិកទាំងអស់គ្នាជាការលើទឹកចិត្ត ក៏ដូចជាការជួបជុំនាឱកាសបំណាច់ឆ្នាំដ៏មានអត្ថន័យផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here