គ្រាន់តែជាអ្នលក់អនឡាញសោះ Siv Mey Online Shop មានទឹកចិត្តជួយកាកបាទក្រហម ៣ម៉ឺនដុល្លារទៀតហើយ

0


កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០២០ អ្នកលក់ផលិតផលអនឡាញ គឺអ្នកនាង ស៊ីវម៉ី ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ផេក Siv Mey Online Shop និងជាម្ចាស់ផលិតផល EiEi បានបរិច្ចាគថវិកាជួយដល់កាកបាទក្រហមកម្ពុជារហូតដល់៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីមុននេះអ្នកនាងទើបតែបរិច្ចាគជួយ១ម៉ឺនដុល្លារសោះ។ អ្នកនាងបានប្រកាសគួរសរសើរថា ដោយសារតែអ្នកនាងមិនមានពេលវេលាច្រើន ដើម្បីចុះចែកអំណោយដល់អ្នកខ្វះខាត ទើបអ្នកនាងបន្ថែម៣ម៉ឺនដុល្លារទៀត ដល់កាកបាទក្រហមកម្ពុជា ប្រចាំខេត្តកណ្ដាល តបតាមតម្រូវកង្វះខាត។

អ្នកនាង បានផុសនៅលើហ្វេសប៊ុកថា “ថ្ងៃទី09ខែកក្កដាឆ្នាំ២០២០ នេះនាងខ្ញុំអ៊ាន សៀវម៉ី បានយកថវិកាទៅជួយដល់កាកបាទក្រហមនៅខេត្តកណ្តាលតាមរយ:ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលបានទទួលថវិកាចំនួន ៣០.០០០ដុល្លារ ពីនាងខ្ញុំ អ៊ាន សៀវម៉ី អគ្គនាយិកា ក្រុមហ៊ុន Castle E Diamond Co LTD និងជាម្ចាស់ Page Sivmei Online Shop ចែកចាយផលិតផលថែរក្សាសម្ផស្បម៉ាក Ei Ei ក្នុងការចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដើម្បីអបអរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ” ខ្ញុំ ❤️ សន្តិភាព
នាងខ្ញុំសប្បាយរីករាយណាស់ដែលបានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាលជាពិសេសមានសម្តេចអគ្គសេនាមហាបតីតេជោហ៊ុនសែននិងលោកជំទាវកិត្តិបណ្ឌិតប៊ុនរ៉ានីជាប្រមុខដ៏ឆ្នើម។

នាងខ្ញុំសូមចែកជូនបុណ្យដល់បងៗមិត្តៗទាំងអស់ផង សូមអោយជួបពរបវរសួស្តីមហាប្រសើរជួបតែនឹងពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ”។ ការផ្ដល់ជូនទឹកប្រាក់រហូតដល់៣ម៉ឺនដុល្លារ ដើម្បីកាកបាទក្រហមនេះ បានធ្វើអោយម្នាក់ៗ មានការកោតសរសើរចំពោះអ្នកនាង យ៉ាងខ្លាំង ដោយសារតែអ្នកនាងបរិច្ចាគទឹកប្រាក់ក្នុងចំនួនច្រើន ស្របគ្នាដែលអ្នកនាងក៏សកម្មនឹងការជួយថវិកាដល់អ្នកខ្សត់ខ្សោយនៅលើហ្វេសប៊ុកផងដែរនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here