កាលពីព្រឹកថ្ងៃទី១១ មិថុនា ឆ្នាំ២០២១ តំណាងក្រុមហ៊ុន S.C Food Products Co,Ltd នាទីលោក អាភីឆាត បាននាំយកផលិតផលនំជាច្រើន យកទៅប្រគល់ជូន មជ្ឈមណ្ឌលសុំចតសង្គមកិច្ចរាជធានីភ្នំពេញ ស្ថិតនៅក្បែរវត្តព្រៃស្ពឺ ខាងរង្វង់មូលចោមចៅរាជធានីភ្នំពេញ។ នេះគឺជាការរួមចំណែកក្នុងការចូលរួមចែករំលែកផលិតផលឆ្ងាញ់ និង មានគុណភាពរបស់ក្រុមហ៊ុន នៅក្នុងកាលៈទេសៈ កូវីត១៩កំពុងផ្ទុះខ្លាំង ស្របពេលដែលតម្រូវការត្រូវការផលិតផលឆ្ងាញ់ សម្រាប់ទទួលទៀន ក៏ជាការចាំបាច់។

ការមកដល់មជ្ឈមណ្ឌលនេះ ក៏ព្រោះតែចង់អោយអ្នករស់នៅ នៅក្នុងមជ្ឈមណ្ឌលទាំងអស់ ដែលមានសមាជិករហូតដល់ ២៥០០០នាក់ បានភ្លក់ និងទទួលទាននំឆ្ងាញ់ ដែលរសជាតិប្លែក និង ជានំដ៍ល្អប្រចាំក្រុមហ៊ុន។ ការផ្តល់ជូនពេលនេះ មានសរុប២៥៣១កេស ដែលអាចនិយាយបានថា ជាការផ្តល់ជូនដ៍ច្រើន សម្រាប់ចាត់ចែងដល់ កុមារកំព្រា ចាស់ជរា កុមារងាយរងគ្រោះ សិស្សានុសិស្ស តាមសភាពជាក់ស្តែង នៅក្នុងមជ្ឈមណ្ឌល។

តំណាងមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ បានសម្តែងនូវអំណរគុណដល់ក្រុមហ៊ុន អេស សុីហ្វូត ដែលមានទឹកចិត្ត និងចំណាយពេលវេលា ជួយដល់មជ្ឈមណ្ឌលនៅទីនេះ។ នេះជាការចំណាយទឹកប្រាក់ជាច្រើនជូនកុមារកំព្រា ហើយបានស្គាល់រសជាតិនំដ៍ល្បីរបស់ប្រទេសថៃ។ យើងនឹងយកទៅចាត់ចែង អោយបានដល់ដៃ សមាជិកអោយបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដែលមានក្នុងផែនការណ៍។

LEAVE A REPLY

Please enter your comment!
Please enter your name here