កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៤ នៅក្នុងប្រទេសថៃ បានរៀបចំព្រឹត្តិការណ៍ប្រគល់ពានអន្តរជាតិ ប្រចាំឆ្នាំ២០២៤ យ៉ាងអធឹកអធម នៅក្នុងទីក្រុងបាងកក ដោយមានតំណាងមកពីបណ្ដាប្រទេសជាច្រើនចូលរួម។ នេះជាពិធីប្រគល់ពានដល់តារាសិល្បៈ ដល់បុគ្គលឆ្នើមៗ និង ដល់អ្នកជំនួញឆ្នើម តំណាងប្រទេសនីមួយៗ។ ក្នុងចំណោមអ្នកទទួលពានទាំងជាង២០០រូប ក៏មានស្ត្រីខ្មែរ មកពីប្រទេសកម្ពុជាមួយរូបផងដែរ ដោយ អ្នកនាង កែវ ម៉ានិច ម្ចាស់ប្រេន Jensssy ទទួលបានពាន CEO ឆ្នើម (The Woman of the Year)។
នេះក៏ចាត់ទុកថាគឺជាជោគជ័យរបស់អ្នកជំនួញរូបនេះផងដែរ ក្នុងនាមជាម្ចាស់ប្រេន ដែលមានមុខជំនួញក្នុងដៃ ហើយត្រូវបានគណកម្មការ Siam Award International វាយតម្លៃ និង ប្រគល់ពានអោយ។ អ្នកនាងថា ហេតុផលនៃការទទួលបានពាន គឺដោយសារតែអ្នកនាងបានដាក់ពាក្យប្រកួត ហើយត្រូវបានខាងគណកម្មការសិក្សាស្វែងយល់ពីប្រវត្តិអាជីវកម្ម ពីបទពិសោធន៍ និង ពីសមត្ថភាពក្នុងការគ្រប់គ្រងជាដើម ហើយអ្នកនាងក៏មិននឹកស្មានថាខ្លួននឹងទទួលពានណាមួយដែរ ដោយខាងគណកម្មការអន្តរជាតិ ត្រឹមតែអញ្ជើញអោយអ្នកនាង មកចូលរួមជាភ្ញៀវកិត្តិយស តែពេលមកដល់ក៏ត្រូវកម្មវិធីប្រកាសអោយឡើងទទួលពាន Woman of the year ជា CEO ឆ្នើម។
យ៉ាងណាមិញអ្នកនាងថា ពានដែលខ្លួនទទួលបាននេះ គឺជាផ្នែកមួយដែលបានពីភាគជោគជ័យរបស់អ្នកគាំទ្រខ្មែរ ដែលរួមមានក្រុមការងារ ដៃគូសហការ និង អតិថិជនទាំងអស់។ នៅក្នុងពិធីទាំងមូល អ្នកនាងក៏ត្រូវបានស្វាគមន៍ និង រាក់ទាក់ដោយបុគ្គលល្បីៗនៅក្នុងប្រទេសថៃ និង មកពីប្រទេសដទៃផងដែរ ជាការអបអរដល់អ្នកនាង ដែលទទួលពានឆ្នើមតំណាងអោយកម្ពុជា។