វិបត្តិប្រេងឆៅក្នុងពិភពលោកនិងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនិងប្រេងសាំង​បានបន្ថែមបន្ទុកមួយដ៏ធំ​ដល់ការដល់ប្រជាពលរដ្ឋសាមញ្ញក្នុងប្រទេសកម្ពុជា ខណៈដែលសមាជិកគ្រួសារប្រឹងតស៊ូដើម្បីរកដំណោះ ស្រាយដើម្បីផ្គត់ផ្គង់ដល់គ្រួសាររបស់ពួកគេ។ មនុស្សជាច្រើនដែលប្រកបរបរជាអ្នករត់ឌុប “តាក់ស៊ី” ដើម្បីចិញ្ចឹម​ជីវិតកំពុងតែជួបប្រទះលើបញ្ហាការឡើងថ្លៃនៃប្រេងឥន្ធនៈ ដោយពួកគាត់ត្រូវចំណាយច្រើន ជាងមុនខណៈ ដែលតម្លៃទទួល​បាន​​ពីភ្ញៀវនៅតែដដែល។ សព្វថ្ងៃនេះម៉ូតូកំពុងត្រូវបានជំនួសដោយ កង់អគ្គីសនី​ដោយសាវាបានជួយសន្សំសំចៃប្រាក់សម្រាប់​ប្រជាជនដែលកំពុងជួបភាពខ្វះខាត​ យ៉ាងណា មិញនាពេលបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងជ្រើសរើសកង់អគ្គិសនីសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃក៏មានការ កើនឡើងខ្ពស់ផងដែរ។
ដោយសារការចំណាយក្នុងការបញ្ចូលថ្មកង់អគ្គីសនីមានតម្លៃទាបហើយអាចធ្វើដំណើរបានជាង 80គីឡូម៉ែត្រ នេះហើយទើប វាបានក្លាយជាជម្រើសដ៏ល្អ និងងាយស្រួលសម្រាប់មនុស្សជាច្រើន។ ក្នុងនោះផងដែរតាមការ មើលឃើញកំណើននៃការប្រើប្រាស់កង់អគ្គីសនីក៏មានច្រើន ដោយសារវាមានភាពងាយស្រួលក្នុងការប្រើ ប្រាស់និងមានភាពសន្សំសំចៃខ្ពស់។

LEAVE A REPLY

Please enter your comment!
Please enter your name here