នាព្រឹកថ្ងៃទី 04 ខែ តុលា ឆ្នាំ 2024 នេះ អ្នកស្រី អ៊ឹម សុគន្ធា ដែលជា National Director of Missgrand Cambodia 2024 បានទៅទទួលស្វាគមន៍អ្នកដឹកនាំមកពីគ្រប់ជាន់ថ្នាក់របស់ MGI រួមមានលោក ណាវ៉ាត់, អ្នកស្រី ថេរេសា និង កញ្ញា Luciana Fuster ម្ចាស់មកុដ MGI2023 នៅឯព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ដើម្បីត្រៀមខ្លួនដំណើរការនៃកម្មវិធី Missgrand International 2024ដែលកម្ពុជា ជាម្ចាស់ផ្ទះពាក់កណ្ដាលផងដែរនៅក្នុងឆ្នាំនេះ។

គួរបញ្ជាក់ផងដែរថា មហាព្រឹត្តិការណ៍ប្រកួត Missgrand International នឹងប្រារព្ធធ្វើឡើងចំនួន2ប្រទេស ក្នុងនោះកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងថ្ងៃបំពាក់ឈៀងផ្លូវការនៅថ្ងៃទី 5 តុលា និង នៅថ្ងៃទី9 ខែតុលា សម្រាប់វគ្គប្រកួតឈុតហែលទឹក។

បន្ទាប់ពីនេះទៅអ្នកស្រី អ៊ឹម សុគន្ធា ក៏នឹងរៀបចំដំណើរទស្សនកិច្ចទ្រង់ទ្រាយធំដឹកនាំបវរកញ្ញាទាំង75ប្រទេសទៅកាន់ខេត្ត សៀមរាប និង ទៅទស្សនកិច្ចកិច្ចនៅ សារមន្ទី គុកទួលស្លែង ដែលជាតំបន់ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាឱ្យបរទេសបានសិក្សា និង ស្វែងយល់ពីវប្បធមិ៍ និង ប្រវត្តិសាស្ត្រនៃប្រទេសខ្មែរយើងដែលជាម្ចាស់ផ្ទះ។

LEAVE A REPLY

Please enter your comment!
Please enter your name here