យោងតាមការបង្ហោះរបស់អ្នកនាង ណើ ចាន់ត្រា អ្នកនាងបានប្រកាសពីការផ្ដល់រង្វាន់ឱ្យកូនក្រុមជារៀងរាល់ខែ ដោយក្នុងមួយខែផ្ដល់ជូនដល់អ្នកឆ្នើមម្នាក់ ដែលអ្នកនាងចាត់ទុកថានេះជាយុទ្ធសាស្ត្រធំមួយដើម្បីឱ្យ Brand CTM Skincare របស់អ្នកនាងកាន់តែរីកចម្រើន។ អ្នកនាង ណើ ចាន់ត្រា បានបញ្ជាក់ប្រាប់ពីលើការបង្ហោះថា Brand CTM Skincare បានចាប់ផ្ដើមផ្ដល់រង្វាន់ដល់អ្នកដែលលក់បានច្រើនជាងគេ នូវម៉ូតូ កង់បី (តុកតុក) ដឹកអីវ៉ាន់មួយគ្រឿងដែលមានតម្លៃខ្ទង់ពាន់ដុល្លា។

ជាក់ស្ដែងកាលពីថ្ងៃទី 6 កញ្ញា ឆ្នាំ2020 មុននេះម្ចាស់ដេប៉ូធំមួយប្រចាំខេត្តកំពត គឺអ្នកនាង លីនដា បានក្លាយជាអ្នកឈ្នះម៉ូតូកង់បីដែលមានតម្លៃខ្ទង់ពាន់ដុល្លានោះ ដោយគេឃើញអ្នកនាង ណើ ចាន់ត្រា និងស្វាមី ព្រមទាំងក្រុមការងារបានយកទៅប្រគល់ជូនដោយផ្ទល់ អមដោយបាច់ផ្កាជាកិត្តិយសផង។ អ្នកនាងបានប្រកាសថា Brand CTM នឹងបញ្ចេញម៉ូតូកង់បីបែបនេះមួយខែមួយគ្រឿង ជូនដល់តំណាងគ្រប់ខេត្តក្រុង ពោលគឺឱ្យតែតំណាងណលក់ផលិតផលចេញបានច្រើនជាងគេគឺនឹងទទួលបានការដូនេះភ្លាម ដោយអ្នកនាងនឹងផ្ដល់នូវរង្វាន់ជច្រើនផ្សេងទៀតដល់តំណាងឆ្នើមក្រៅពីរង្វាន់ម៉ូតូកង់បីដែលនឹងផ្ដល់ជូនរៀងរាល់ខែ ដើម្បីឱ្យគ្រប់តំណាងមានការប្រកួតប្រជែងគ្នានេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here