គ្មានអ្នកណាមិនដឹងនោះទេ ប្អូនស្រីកញ្ញា គឺជាអតីតក្មេងប្រុសស្រុកស្រែម្នាក់ ដែលកើតមកមានមុខមាត់មិនអំណោយផលពីធម្មជាតិ ដោយសភាពមាត់ឆែប និង ច្រមុះមិនសម្រង់មុខ ហើយទាំងរងនូវការប្រមាថជាច្រើន ដោយសារតែប្អូនមានអត្តចរឹកជាស្រី នៅក្នុងរាងកាយជាក្មេងប្រុស។

យ៉ាងណាក៏ដោយលោកវេជ្ជបណ្ឌិត សាយរះ ដែលជាម្ចាស់គ្លីនិកកែសម្ផស្សសាយរះ បានជួយសម្រេចបំណងប្រាថ្នារបស់នាង ដោយបានកែមាត់ដែលធ្លាប់តែឆែបរបស់នាង អោយមានទម្រង់មាត់ស្រស់ស្អាត និង បានចង្ការ លើកខ្ទង់ច្រមុះអោយនាង ជួយសម្រេចបំណងប្រាថ្នាអោយនាង ប្រែក្លាយជាស្រីស្អាត។

អ្វីដែលលោកកាន់តែធ្វើអោយនាងរំភើបចិត្ត ដែលនាងចាត់ទុកថា គឺជាការជួយសម្រេចបំណងប្រាថ្នាអោយនាងថែមទៀតនោះ គឺលោកបានផ្ដល់ឱកាសនាងបានតំណាងអោយគ្លីនិកសាយរះ ដែលមានទីតាំងនៅខាងក្រោយផ្សារត្រពាំថ្លឹងទាំងមូល ទៅចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងការប្រកួតមិត្តភាពបេស្បលហ្វាយ នៅផ្សារទំនើប K-Mall កាលពីថ្ងៃ២១ កក្កដា កន្លងទៅ ដែលមានសុទ្ធតែវត្តមានសិល្បករសិល្បការិនី និងបានរៀបចំអោយនាង បានស្ពតជាមួយ តារាល្បីគឺលោក ប៉ែន ភ័ក្ត្រសុធារិទ្ធិ ដែលនាងមិនធ្លាប់គិតថាខ្លួននឹងមានសំណាងបានមកស្មើមុខស្មើមាត់ ជាមួយតារាល្បីៗបែបនេះ។


ខាងក្រោមនេះ គឺជារូបសម្រស់របស់នាង ក្រោយការកែសម្ផស្សនៅគ្លីនិកសាយរះ ដែលស្ទើរតែមើលមិនស្គាល់ថា ជាក្មេងប្រុសដែលមានមាត់ឆែបកាលពីមុននោះ%

Screenshot

LEAVE A REPLY

Please enter your comment!
Please enter your name here