កាលពីថ្ងៃទី 23 ខែកក្កដាឆ្នាំ 2024 មុននេះផលិតកម្មអភិហ្វៀមបានដាក់សម្ពោធខ្សែភាពយន្តថ្មីរបស់ខ្លួនគឺរឿង «ព្រាយតោងធ្នឹម»យ៉ាងអធិកអធមនៅផ្សារទំនើមEAOn3 គេឃើញមានការចូលរួមយ៉ាងច្រើនកុះកររបស់តារាល្បីៗ តារាtixtok និងជំនួញអនឡាញជាច្រើនបានមកចូលរួមគាំទ្រ។

អ្វីដែលគួអោយកត់សម្គាល់ក្នុងរឿងនេះគឺមានវត្តមាន កញ្ញា ឌីបញ្ញា វិមាលា លំដាប់រងទី២ Miss grad Cambodia២០២៤ចូលរួមសម្តែងជាតួអង្គព្រាយដ៏សំខាន់ ធ្វើអោយអ្នកទស្សនា និង ហ្វេនៗរបស់កញ្ញា មានកាសរសើរជាខ្លាំង។ជាពិសេសជាងនេះទៅទៀតក៏មានវត្តមាន Top5 miss grand Cambodia និង ម្ចាស់មកុដកញ្ញាឯកដ៏អស្ចារ្យឆ្នាំ 2024 យើងបានមកចូលរួម អមអរ និង លើកទឹកចិត្តដល់កញ្ញា ឌីបញ្ញា វិមាលា នៅក្នុងស្នាដៃថ្មី ក្រោយទទួលតំណែងក្ដៅៗលើឆាកប្រកួតាម្រស់។

កញ្ញា ឌីបញ្ញា វិមាលា បានលើកឡើងថានាងសប្បាយចិត្ត ដែលបានថតរឿង «ព្រាយតោងធ្នឹម»ដែលជាភាពយន្តបែបភ័យរន្ធត់ ឆ្លុះបញ្ចាំងពីអបិយជំនឿមួយដែលជាផ្នត់គំនិត និង ជាទំនៀមទម្លាប់របស់ជនជាតិខ្មែរយើងតាំងពីសម័យដើម រហូតមកដល់បច្ចុប្បន្ននេះ។

ហើយនេះក៏ជាបទពិសោធន៍ថ្មីមួយដែលខ្លួនទទួលបានពីការថតភាពយន្តមួយនេះ ខុសអំពីការដើរម៉ូដ តែងខ្លួនស្អាតៗបែបហ្វេសសិន កញ្ញាក៏បានយល់ច្បាស់ពីផលលំបាកនៃការសម្ដែង និង ទទួលបានមេរៀនថ្មីៗជាច្រើនចំពោះស្នាដៃលើកដំបូងរបស់ខ្លួន ពិសេសគឺការតុបតែងខ្លួនជាតួអង្គខ្មោចព្រាយ ដែលខ្លួនកញ្ញាផ្ទាល់ក៏មិននឹកស្មានថាខ្លួនឯងអាចធ្វើបាន ។ នៅក្នុងថ្ងៃសម្ភោធ កញ្ញាក៏បានអរគុណទៅដល់ក្រុមការងាររបស់ផលិតកម្មអភិហ្វៀម ដែលតែងតែយកចិត្តទុកដាក់ចំពោះខ្លួន ក្នុងកំឡុងពេលថត រហូតដល់បញ្ចប់ការថតដោយជោគជ័យ។

ហើយកញ្ញាសង្ឃឹមថាអ្នកគាំទ្ររបស់ខ្លួននឹងទិញសំបុត្រទស្សនាឱ្យបានច្រើនកុះករសម្រាប់រឿង « ព្រាយតោងធ្នឹម » ដែលជារឿងទីមួយរបស់ខ្លួនដែលនឹងត្រូវចាក់បញ្ចាំងគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី 25 កក្កដា នេះតទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here