មិនសរសើរមិនបាន ពេលឃើញក្បួនដង្ហែរអង្គកឋិនរបស់យុវជនជំនាន់ថ្មីមួយក្រុមនេះ

0

មានការកោតសរសើរយ៉ាងខ្លាងចំពោះទឹកចិត្តជ្រះថ្លារបស់យុវជនក្មេងៗមួយក្រុម ដែលបានសហការគ្នាចំណាយធនធាន ហើយរួមគ្នាធ្វើអង្គកឋិនទានធំមួយ កាលពីថ្ងៃទី១៥ និង ១៦ តុលា ឆ្នាំ២០២០ កន្លងទៅ ដោយរូបភាពដែលក្រុមក្មេងៗទាំងនេះបង្ហោះឡើង ធ្វើអោយមានការសរសើរនៅក្នុងសង្គមហ្វេសប៊ុក ស្របពេលដែលកម្ពុជាកំពុងមានវិបត្តិកូវីត១៩ និង គ្រោះទឹកជំនន់នោះ។

ពិធីបុណ្យដែលមានឈ្មោះថា អង្គកឋិន សាមគ្គី យុវជនជំនាន់ថ្មីនេះ គឺផ្ដួចផ្ដើមឡើងសុទ្ធតែយុវជនក្មេងៗទាំងអស់ដោយមួយចំនួននៃក្មេងៗទាំងនេះ គឺអ្នកឯកទេសផាត់មុខតែម្ដង។ នេះគឺជាសកម្មភាពសហការគ្នាគួរអោយសរសើរ ដែលបង្ហាញពីទឹកចិត្តជ្រះថ្លារបស់យុវជនក្មេងៗ ហើយក៏បញ្ជាក់យ៉ាងច្បាស់ក្មេងៗនៅក្នុងសម័យទំនើបនេះ ដ្បិតថាចូលចិត្តស៊ីវិល័យ តែក៏ចេះធ្វើខ្លួនអោយមានតម្លៃដែលសង្គមកោតសរសើរផងដែរ។ អ្វីដែលកាន់តែសរសើរទៅទៀតគឺក្រុមយុវជនទាំងនេះ មិនត្រឹមតែរួមគ្នាធ្វើបុណ្យសាងកសាង ដើម្បីអោយវត្តអារ៉ាមមានបច្ច័យទ្រទ្រង់ប៉ុណ្ណោះទេ តែក៏បានរួមគ្នាអភិរក្សវប្បធម៌ខ្មែរ ដោយនាំគ្នាស្លៀកឈុតហូលផាមួង ក្បិនជាដើម ដែលមើលទៅគឺបង្ហាញពីអត្តសញ្ញាណជាតិ ទៅកាន់យុវវ័យ និង គ្រប់ស្រទាប់វណ្ណៈផងដែរ។

ពិធីអង្គកឋិនទាននេះត្រូវបានធ្វើឡើងនៅក្នុងមន្ទីរកាកបាទក្រហមកម្ពុជា ក្នុងសង្កាត់ព្រៃសំរោង ក្រុងតាខ្មៅ ដោយបានដង្ហែរទៅកាន់វត្តរតនារាម ហៅវត្តតាភិន ស្ថិតក្នុងភូមិគោកត្រប់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយរូបភាពនៃការធ្វើបុណ្យ និង ដង្ហែរអង្គកឋិនទាននេះ គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុកនៅក្នុងពេលនេះ ហើយនេះក៏ជាសារបង្ហាញថា ក្មេងៗជាយុវជនក៏អាចធ្វើអង្គកឋិនទានបានដែរ ដោយមិនមែនទាល់តែមនស្សមានគ្រួសារ ឬ អ្នកមានធនធានច្រើននោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here