1000ដុល្លារ លោកជំទាវ រីយ៉ា ត្រាណេ បរិច្ចាគជួយទិញវ៉ាក់សាំងកូវីត១៩

0

មិនខុសពីសប្បុរសជនមួយចំនួន លោកជំទាវ រីយ៉ា ត្រាណេ ដែលត្រូវបានគេស្គាល់ថា គឺជាអ្នកសិល្បៈមួយរូប ក៏បានបរិច្ចាគ១០០០ដុល្លារផងដែរ ជួយទិញវ៉ាក់សាំងការពារជំងឺកូវីត១៩ តបតាមការអំពាវនាវរបស់សម្ដេចនាយរដ្ឋមន្ត្រី។ ជាមួយគ្នានេះ លោកជំទាវក៏បានបញ្ជាក់ថា ការចូលរួមចំណែកនេះ ក៏ជាការបំផុសអោយមានការរួមចំណែកជាបន្តបន្ទាប់មួយ ដើម្បីសម្រាលការលំបាករបស់រាជរដ្ឋាភិបាលផងដែរ។

លោកជំទាវ រីយ៉ា ត្រាណេ បានបញ្ជាក់ថា ដើម្បីរួមចំណែកក្នុងការងារដ៏សំខាន់មួយនេះ លោកជំទាវបានបរិច្ចាគចំនួន ១០០០ដុល្លារ តាមរយៈលោក ហេង ឡុង កាលពីពេលថ្មីៗ ក្នុងគម្រោងជួយទិញវ៉ាក់សាំងកូវីត១៩។ លោកជំទាវថា ថវិកាដែលបានចូលរួមនេះ គឺជាចំណែកមួយតិចតួចប៉ុណ្ណោះ បើធៀបនឹងសប្បុរសជនមួយចំនួន ប៉ុណ្ណោះគឺជាការរួមចំណែកឈឺឆ្អាលសំខាន់មួយ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប។ ក្នុងនោះជំនួយដែលបានបរិច្ចាគក៏មិនមែនជាលើកទី១នោះដែរ ដោយសារតែពេលកន្លងមកគឺលោកជំទាវបានបរិច្ចាគជាហូរហែរមកហើយ បូករួមទាំងសកម្មភាពសប្បុរសធម៌ផ្សេងៗផង ដែលលោកជំទាវបានចូលតាមរយៈគ្រួសារតារាកម្ពុជា។ លោកជំទាវក៏អះអាងថា នៅមិនទាន់បានឡើងមកដល់ភ្នំពេញនៅឡើយដែរ ដោយសារតែលោកជំទាវរវល់ក្នុងគម្រោងមើលចម្ការដំណាំនៅខេត្តត្បូងឃ្មុំ និង គម្រោងសាងសង់ផ្ទះសំណាក់នៅខេត្តកំពង់ចាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here