ស្រីអូន សម្រស់ធម្មជាតិ យកថ្ងៃខួបអាពាហ៍ពិពាហ៍ ជាកាដូដល់អ្នកខ្សត់ខ្សោយ

0

អ្នកនាង នួន សុន្ទរី ហៅ ស្រីអូន ត្រូវបានមហាជនខ្មែរជាច្រើនស្គាល់ច្បាស់ជាស្ថាបនិកក្រុមហ៊ុន សម្រស់ធម្មជាតិ ដោយកន្លងមកនេះអ្នកនាងតែងតែបានធ្វើសកម្មភាពសប្បុរសធម៌ជាច្រើន ជួយដល់ សង្គមនិង ប្រជាពលរដ្ឋខ្មែរដែលជួបប្រទះក្នុងជីវភាពការខ្វះខាតមួយចំនួនតាមគ្រប់រូបភាព។

ជាក់ស្តែង កាលពីពេលថ្មីៗនេះជាម្ចាស់ជំនួញក្រុមហ៊ុន សម្រស់ធម្មជាតិ ស្រីអូន និងស្វាមីទើបតែបាន ចូលរួមជាមួយរាជរដ្ឋាភិបាលឧបត្ថម្ភជំនួយការទិញវ៉ាក់សាំងកូវិដ ១៩ នូវទឹកប្រាក់ចំនួន ៦០០ លាន រៀល, គាំទ្រវិស័យកីឡាគុនល្បុក្កតោ ជាងមួយម៉ឺនដុល្លារ ជំនួយកសាងផ្លូវនៅខេត្តកណ្តាល នូវទឹកប្រាក់ ២,៥០០ ដុល្លារ ផ្តល់ជាជំនួយទៅកាន់លោកយាយដែលមានជីវភាពលំបាកនៅឯខេត្ត កំពត និងការទទួលតារាសម្តែងជើងចាស់៤រូបធ្វើជាម្តាយធម៌ហើយក្នុងនោះទៀតអ្នកនាង ស្រីអូន ទើបតែទិញកាដូឆ្នាំថ្មីជូនអ្នកមានគុណខ្លួនផងដែរ។

សកម្មភាពសប្បុរសធម៌បែបនេះ មិនមែនជាលើកទីមួយនោះទេដែលអ្នកនាង ស្រីអូន និងស្វាមី តែងបានធ្វើនោះដោយនៅមានការងារសប្បុរសធម៌ជួយសង្គមក៏ដូចជាប្រជាពលរដ្ឋទូទៅជារឿយទៀតឲ្យតែមានអ្នកត្រូវការជំនួយ ឬមានជីវភាពក្រលំបាក អ្នកនាង ស្រីអូន និងស្វាមី តែងមានទឹកចិត្ត សន្តោសមេត្តាជួយទៅតាមលទ្ធភាពដែលខ្លួន និងគ្រួសារមានហើយធ្វើទៅបាន។

អ្វីដែលកាន់តែពិសេស ថ្មីៗនេះនៅក្នុងខួបអាពាហ៍ពិពាហ៍គម្រប់ ៣ ឆ្នាំ អ្នកនាង ស្រីអូន និងស្វាមី បានសម្រេចចិត្តផ្តល់ជំនួយជាទឹកប្រាក់ចំនួន ៤០០ លានរៀល ស្មើនឹងប្រមាណ ១០ ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ជូនទៅកាកបាកក្រហមកម្ពុជា ដើម្បីទុកជាជំនួយសម្រាប់ជួយទៅដល់អ្នកដែលកំពុង ជួបការលំបាកផងដែរ។ ទង្វើនេះបានស្តែងឲ្យឃើញពីទឹកចិត្តដ៏ល្អប្រពៃរបស់អ្នកនាង ស្រីអូន និងស្វាមី ដែលតែងយកចិត្តទុកដាក់ជួយសង្គមជាតិ ធ្វើឲ្យមានការកោតសរសើរយ៉ាងខ្លាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here