តារាចម្រៀង ឡុង សុខហៀង កាន់តែបង្ហាញពីមហិច្ឆតា

0

កាលពីថ្ងៃទី១ មករា ឆ្នាំ២០២១ គឺជាថ្ងៃកំណើតរបស់តារាចម្រៀងក្លាស៊ិកលោក ឡុង សុខហៀង។ បើទោះជាលោកមិនបានរៀបចំពីធីណាមួយដើម្បីអបអរ ក៏លោកបង្ហាញនូវស្នាមញញឹម និង ភាពរីករាយអោយអ្នកគាំទ្របានឃើញផងដែរ ខណៈដែលលោកក៏កំពុងជោគជ័យនៅក្នុងមហិច្ឆតាមួយផ្សេងទៀត បន្ថែមពីលើការសម្ដែង។

លោក ឡុង សុខហៀង បញ្ជាក់ថា ចូលដល់ឆ្នាំ២០២១នេះ លោកមានវ័យកើនឡើងមួយឆ្នាំទៀតហើយ ទើបលោកយល់ថា ការសម្ដែងគឺជាអ្វីដែលលោកត្រូវកាត់បន្ថយ ដើម្បីផ្ដល់ឱកាសអោយក្មេងៗជំនាន់ក្រោយវិញម្ដង។ ជាក់ស្ដែងក្នុងនាមជាម្ចាស់ក្លិបសិល្បៈមួយរូប លោកមិនត្រឹមតែជាអ្នកបណ្ដុះជំនាញសិល្បៈដល់តារាជំនាន់ក្រោយប៉ុណ្ណោះទេ ពេលនេះលោកក៏ជាអ្នកចាត់ចែងតួ និង ជាក្រុមការងារផលិតរឿងខ្លីរបស់ក្រុមហ៊ុនមួយផងដែរ ដែលលោកកាន់តែមានឱកាសសម្ដែងក្នុងរឿងអប់រំល្អៗ តែលោកមិនសម្ដែង ដោយមានតែរុញ និង បណ្ដុះក្មេងៗ អោយក្លាយជាតួអង្គក្នុងរឿងទាំងនោះវិញ។ លោកថាមហិច្ឆតាសព្វថ្ងៃ គឺចង់វិវត្តន៍ខ្លួនក្លាយជាអ្នកដឹកនាំសម្ដែង និង ជាអ្នកផលិតរឿងច្រើនជាង ទើបលោកមិនសូវចង់សម្ដែង ហើយងាកមកទទួលការបណ្ដុះបណ្ដាលលើជំនាញទាំងនេះជាជំនួសវិញ។ លោករំពឹងថា លោកនឹងសម្រេចមហិច្ឆតាដែលចង់បាន ស្របពេលដែលក្រុមកាងារផលិតរឿងខ្លី ដែលលោកសហការ ក៏ផ្ដល់ឱកាស និង លើកទឹកចិត្តដល់លោក។ យ៉ាងណាមិញ សម្រាប់អាជីពចម្រៀង លោកមិនបោះបង់ចោលនោះទេ គឺនៅតែពង្រឹង។ ជាក់ស្ដែងក្នុងរយៈពេលចុងក្រោយ លោកបានបញ្ចេញបទចម្រៀងជាច្រើនបទនៅក្នុងផលិតកម្មក្លាស៊ិក ដោយបទមួយចំនួនក៏ទទួលបាននូវការគាំទ្រ។ ក្នុងឱកាសខួបកំណើតកាលពីថ្ងៃឆ្លងឆ្នាំសាកលនោះ លោកប្រកាសកាត់បន្ថយការសម្ដែង ដោយសកម្មតែច្រៀង និង ការផលិតរឿងខ្លី ហើយយកពេលវេលាដែលសេសសល់មកចូលរួមនូវការងារសប្បុសធម៌ជាជំនួសវិញ។ តែក៍មិនចោលទាំងស្រុងនោះដែរ គឺនៅតែទទួលសម្ដែងម្ដងម្កាល ពិសេសក្នុងបទចម្រៀងរបស់ខ្លួន តែបើអោយចេះតែសម្ដែងដូចមុន គឺកាត់បន្ថយហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here