នៅពេលនេះ អាការៈស្វាមីរបស់ ប៉ែន ស្រីពេជ្រ រងនូវមេរោគកូវីដ ១៩ បានជាសះស្បើយហើយ ដោយនឹងបានវិលមកផ្ទះវិញឆាប់ៗនេះ។ ចំនែក ប៉ែន ស្រីពេជ្រ ពិធីការិនី ហង្សមាសម្នាក់ដែរ ក៏រួចផុតពីការឆ្លង ដោយតេស្ត លើកណា គឺរកមិនឃើញឡើយ។ យ៉ាងណានេះជាដំណឹងល្អ បន្ថែមទៀតដែល តារាល្បីៗជាច្រើនបន្តរកឃើញថា បានវិលមករកភាពប្រក្រតីឡើងៗ។

ប៉ែន ស្រីពេជ្រ ហាក់ក្រៀមស្រពោន នៅពេលដែលនាង ត្រូវបែកប្តី ដើម្បីផ្តាច់ចេញទៅព្យាបាលជំងឺ ដែលមានផ្ទុកមេរោគ១៩។ បើទោះជាមិនចង់ឃ្លាតតែដើម្បីសុខភាពល្អឆាប់ជាវិញ អ្នកទាំង២ សម្រេចគោរពតាមបញ្ជាពេទ្យហើយ ដាក់ខ្លួនសម្រាប់ព្យាបាល។ រំលងមួយរយៈ ពេលនេះ អ្នកទាំង២ បានពន្លឺជីវិតឡើងវិញ ក្រោយអាការៈប្រសើរស្ទើរទាំងស្រុង។

ប៉ែន ស្រីពេជ្រ បានបង្ហោះខ្លឹមសារមួយចំនួន នាព្រឹកថ្ងៃទី២៦ មិនា ឆ្នាំ២០២១ មុននេះថា « ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា 🙏នាងខ្ញុំបានចត្តឡីស័កនៅផ្ទះ១៤ថ្ងៃរួចរាល់ ហើយក៍បានរងចាំរយៈពេល៣ថ្ងៃបន្ថែម សម្រាប់ការចេញលទ្ធផល ធ្វើតេស្ត រកមេរោគ COVID-19 ពេលនេះខ្ញុំទទួលបានលទ្ធផលតេស្តហើយ គឺ (អវិជ្ជមាន)៕ហើយសម្រាប់ស្វាមីនាងខ្ញុំបានជាសះស្បើយហើយ អាចត្រឡប់មកផ្ទះវិញបានថ្ងៃនេះហើយ🙏26/03/2021៕

សូមអរគុណលោកគ្រូអ្នកគ្រូពេទ្យទាំងអស់ដែលបានខិតខំថែរក្សាស្វាមីរបស់នាងខ្ញុំរហូតដល់ជាសះស្បើយ🙏មន្ទីពេទ្យរបេង (ក្រោយសាលាយុគន្ធរ)។ហើយនាងខ្ញុំនៅតែប្រកាន់ខ្ចាប់ នៅការការពារ នឹងអនុវត្តន៍ នៅអនុសាសន៍ ដ៍ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ជាបន្តទៀត គឺ«៣កុំ ៣កាពារ»💪👌នឹងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល🙏
នាងខ្ញុំសូមជូនពរបងៗនិងប្អូនៗសិល្បករ ក៏ដូចជាប្រជាជនខ្មែរដែលកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ឲ្យឆាប់ជាសះស្បើយ ឆាប់បានត្រឡប់ទៅគេហដ្ឋានទាំងអស់គ្នា🙏។

LEAVE A REPLY

Please enter your comment!
Please enter your name here