តារាល្បីៗស្ទើរមួយចំហៀងសិល្បៈបង្ហាញមុខក្នុងកម្មវិធី Pleng Music Award 2022 

0

 

ព្រឹត្តិការណ៍ Pleng Music Award ដែលជាជំនួបសិល្បករ-សិល្បការិនីទ្រង់ទ្រាយធំលើកម្រាលព្រំក្រហម និងជាការបគល់ពានដ៏ធំដល់តារាចម្រៀងប្រចាំ Pleng by Smart បានធ្វើឱ្យកក្រើកស្រទាប់មហាជនយ៉ាងខ្លាំង ដោយគេឃើញមានសិល្បករចាស់ក្មេងល្បីឈ្មោះជាច្រើននាក់អញ្ជើញចូលរួម។ នេះក៏ចាត់ទុកថាជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំសម្រាប់ឆ្នាំ 2022 នេះផងដែរ។

ព្រឹត្តិការណ៍នេះបានផ្ដល់ពានសំខាន់ៗចំនួន14 ដល់តារាចម្រៀងគ្រប់ផលិតកម្ម គ្រប់ក្រុមដែលលេចធ្លោជាងគេតាមផ្នែកនីមួយៗ ដោយក្នុងនោះគេឃើញតារាល្បីឈ្មោះដូចជា កញ្ញា ទេព បូព្រឹក្ស, កញ្ញា តន់ ចាន់សីម៉ា, កញ្ញា អ៊ុក សុវណ្ណារី និង តារាឆ្នើមៗជាច្រើនបានក្លាយជាម្ចាស់ពាន។ អ្នកគាំទ្រមិនតិចទេបានចាប់អារម្មណ៍ថា នេះជាការលើកស្ទួយមុខមាត់អ្នកសិល្បៈខ្មែរដ៏គួរឱ្យចាប់អារម្មណ៍ ហើយក៏ជាការលើកទឹកចិត្តដល់តារាចម្រៀង Original song ឱ្យកាន់តែបង្កើនសម្ថភាពផងដែរ។

អ្វីដែលទាក់ទាញបំផុត គឺស្ទីលលេងខ្លួនរបស់សិល្បករ សិល្បការិនីដែលបានចូលរួម សុទ្ធតែធ្វើឱ្យព្រឹត្តិការណ៍ទាំងមូលកក្រើកខ្លាំង។

 

LEAVE A REPLY

Please enter your comment!
Please enter your name here