ញាក់សាច់ទៀតហើយទេព បូព្រឹក្ស ដោយបានរំលេចឡើង នូវការតុបតែងខ្លួនជាថ្មី ដោយធ្វើអោយ អ្នកគាំទ្រ មានការលើកសរសើរដោយ ចេញម៉ូដ មកម្តងមិនច្រឡំគេឡើយ។ នាងយកចាបុី ច្នៃជាម៉ូដសម្លៀកបំពាក់ព្រមជាមួយ ឈុតហនុមាន។ ម្ល៉ោះហើយទេព បូព្រឹក្ស ក៍ស្ថិតក្នុងចំណោម តារាលេងStyle មិនចាញ់គេ។

មានការលើកឡើងថា ទេព បូព្រឹក្ស និងលេង Concert TBP នៅថ្ងៃទី14​ ខាងមុខ។ដោយ
លេីកនេះចេញមកបែបញាក់សាច់ជាងលេីកមុន ដោយសារតែទាំងសម្រស់ក៏ស្អាត ទាំងឈុតក៏ប្លែកហេីយមានអំណាចទៀត។ សំខាន់ឈុតរបស់គាត់បានបង្ហាញអំពីតួអង្គហនុមានដ៏អង់អាច បូករួមជាមួយនឹងគំនិតឆ្នៃប្រឌិតថ្មីដែលរចនានៅលេីឈុតថែមទៀតផង ដោយមេីលទៅពិតជាអស្ចារ្យខ្លាំងមែនទែន។

យ៉ាងណាក៍ដោយ ទេព បូព្រឹក្ស ប្រហែលជាបន្តរិះរកគំនិតថ្មីៗ បន្ថែមទៀតហើយក៍មើលឃើញថា ព្រោះតែត្រូវចិត្តអ្នកគាំទ្រទើប នាងបានព្យាយាមខិតខំរំលេច ភាពប្លែកៗ អោយឃើញ។ទោះបីជាត្រូវចំណាយបែបណា ក៍តារាស្រីរូបនេះនៅតែខំមិនបោះបង់។

LEAVE A REPLY

Please enter your comment!
Please enter your name here