កំពុងផ្ទុះការតាមដានមិនតិចឡើយ បន្ទាប់ពីមានដំណឹងមកសម្ដែងរបស់កំពូលតារាថៃល្បីល្បាញ គឺលោក ទីកជីរ៉ូ និង កំពូលតារារ៉េប លោកជីដាវីត នៅថ្ងៃទី៩ និង ថ្ងៃទី១០ កញ្ញា នេះ នៅក្នុងក្លិបមួយ ដែលកំពុងធ្វើអោយអ្នកគាំទ្រអន្ទះសារ។ យោងតាមការបង្ហោះលើផេកផ្លូវការរបស់ក្លិប Jet Studio ដែលក្លិបកម្សាន្តមួយ មានទីតាំងនៅទល់មុខធនាគារ ABA ក្បែរក្រុមហ៊ុន Cellcard ម្ដុំវិមានឯករាជ្យ គឺកំពូលតារាល្បីល្បាញទាំងពីរដួង នឹងមកសម្ដែង ក្នុងក្លិបដ៏ទំនើបមួយនេះ ដោយដំណឹងនៃការមកសម្ដែងរបស់តារាទាំងពីរ កំពុងធ្វើអោយរំជើបរំជួលយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ជាពិសេសអ្នកចង់ដឹងថាតើកំពូលតារាទាំងពីរ តើអ្នកណាទាញបានប្រជាប្រិយភាពខ្លាំងជាង។

ស្របពេលដែលក្រៅពីការសម្ដែង របស់លោក ទីកជីរ៉ូ នោះ ក៏មានវត្តមានរបស់កំពូលតារារ៉េប គឺលោក ជីដេវីត ផង ទើបពិតជាកាន់តែធ្វើអោយផ្ទុះការចាប់អារម្មណ៍ទ្វេរគុណ ក្នុងពេលដែល លោក ជីដេវីត ក៏ជាកំពូលតារាយុវវ័យ ដែលមានបទជាច្រើន សុទ្ធតែមានអ្នកគាំទ្រភ្លូកទឹកភ្លូកដី។ កំពូលតារាខុសវ័យ និង ខុសសញ្ជាតិទាំងពីរ កំពុងត្រូវបានគេចោទសួរថា តើកំពូលតារារូបណា នឹងទាញប្រជាប្រិយភាពបានខ្លាំងជាងក្នុងពេលសម្ដែង ស្របពេលដែលកំពូលតារាទាំងពីរ ក៏ពិតជាកំពុងបញ្ចេញស្ទីល និង ត្រៀមបទខ្លាំងរៀងខ្លួន ដើម្បីអោយកក្រើកថ្ងៃសម្ដែង។

យ៉ាងណាក៏ដោយយោងតាមការបង្ហោះលើផេក Jet Studio Club and Launge បានប្រកាសថា ដើម្បីអាចមានឱកាសចូលទស្សនាការសម្ដែងរបស់អ្នកទាំងពីរ ដោយមិនភ័យរឿងគ្មានកន្លែងអង្គុយ គឺលុះត្រាទាក់ទងកក់កន្លែងជាមុន តាមរយៈទូរស័ព្ទលេខ 012 519 519 និង មួយខ្សែទៀត តាមរយៈលេខ 087 87 34 និង 56 ដើម្បីធានាថាលោកអ្នកមិនខកខានចំពោះការសម្ដែងរបស់កំពូលតារាទាំងពីរនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here