គ្រួសារតារាកម្ពុជាប្រគល់អំណោយដល់តារាសម្ដែងលោក វណ្ណាឌី ដែលកំពុងដុនដាបខ្លាំង

0

កាលពីល្ងាចថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០នេះ ស្ថាបនិកគ្រួសារតារាកម្ពុជាគឺលោក ផាត់ តារ៉ារដ្ឋ បានដឹកនាំសប្បុរសជន នាំយកថវិការដែលប្រមូលបានពីការរ៉ៃអង្គាសក្នុងក្រុមទាំងក្នុងនិងក្រៅស្រុកព្រមទាំង អំណោយមួយចំនួនទៅប្រគល់ជូនលោក វណ្ណាឌី ផ្ទាល់ដល់បន្ទប់ជួលដ៏តូចចង្អៀតមួយដែល មានទីតាំងនៅជិតវត្តដំបូកខ្ពស់ ក្នុងខណ្ឌឬស្សីកែវ។

ក្នុងនោះផងដែរក៏មានការចូលរួមពីសំណាក់តារាសិល្បៈដែលជាសមាជិករបស់គ្រួសារតារាកម្ពុជា និងវត្តមានរបស់លោកជំទាវ រីយ៉ាត្រាណេ រួមទាំងតារាកំប្លែងយាយ ប៉េងប៉ោះ ចុះមកធ្វើកិច្ចប្រគល់អំណោយ និងសួរសុខទុក្ខផ្ទាល់ផងដែរ ។ លោក ផាត់ តារ៉ារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជាបានថ្លែងបញ្ជាក់ថា ថវិការដែលទទួលបាននេះគឺបានមកពីការប្រមូលរ៉ៃអង្គាសលើកទីមួយបន្ទាប់ពីបានដឹងដំណឹងថាលោក វណ្ណាឌី ធ្លាក់ខ្លួនដល់ថ្នាក់តេសុំជុំនួយពីសិល្បៈករសិល្បៈការិនី រហូតឈានដល់ការប្រកាសលក់ឈាមដើម្បីយកលុយដោះស្រាយជីវភាពដែលកំពុងតែដុនដាប។ លោកមិនខុសពីមនុស្សចាស់ឯកោ និង ទុរគតនោះទេ ទើបលោកធ្លាក់ខ្លួននៅក្នុងស្ថានការណ៍ដែលកូវីតកើតឡើង ហើយការសម្ដែងក៏ស្ទើរមិនមាន។ ស្របពេលដែលការសម្ដែងម្ដងៗក៏បានតែ១៥ ទៅ៣០ដុល្លារផង ទើបពិបាកអោយលោកទប់ទល់ស្ថានភាពជីវភាពបាន។ស្របពេលដែលលោកមិនអាចប្រកបការងាររកចំណូលអ្វីបានក្នុងកំឡុងពេលមានជម្ងឺរកូវីដ១៩នេះ បូករួមទាំងលោកមានជម្ងឺប្រចាំកាយផងនោះធ្វើឱ្យលោកកាន់តែមានការរាំងស្ទះក្នុងការស្វែងរកការងារធ្វើដើម្បីបានប្រាក់ចិញ្ចឹមជីវិត។

គួរបញ្ជាក់ផងដែរថាអំណោយដែលលោកនាំយកមកប្រគល់ជូនថ្ងៃរួមមាន ទឹកប្រាក់ចំនួន ២៣០ ដុល្លាអាមេរិក អង្ករចំនួន ៣បេ ត្រីខកំប៉ុង ទឹកស៊ីអ៉ីវ មី ត្រីងៀត និងសាច់ក្រក សម្រាប់ជួយដោះស្រាយជីវភាព ឱ្យលោកមានលទ្ធភាពបង់ថ្លៃឈ្នួលផ្ទះ និងផ្គត់ផ្គង់ការហូបចុករបស់លោកមួយគ្រានេះផងដែរ។

ទន្ទឹមនឹងនេះលោកក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងក្នុងនិងក្រៅសិល្បៈ ដែលបានជួយឧបត្ថមចំពេលវេលាដែលលោក វណ្ណាឌី កំពុងស្រេកឃ្លាន និងត្រូវការបំផុត។ លោកក៏បានអំពាវនាវដល់ក្រុមផលិតករឱ្យមេត្តាផ្ដល់ឱកាសដល់តារាដ៏កំសត់មួយរូបនេះបានចូលសម្ដែងសិល្បៈឡើងវិញ ដើម្បីបានចំណូលទ្រទ្រង់ក្នុងជីវភាព ដោយលោកពុំចង់ឱ្យមានការពឹងផ្អែកតែលើជំនួយមួយមុខនោះឡើយ។


LEAVE A REPLY

Please enter your comment!
Please enter your name here