ម៉ូលីកា ធ្វើឲ្យផ្ទុះដល់សៀមរាប,ប៉ោយប៉ែត និងថៃ

0

​បើទោះជាស្ថានភាពកូវីដ១៩នៅមិនទាន់ស្ងាត់មែនតែអតីតតារាចម្រៀងRockអ្នកនាងម៉ូលីកា មិនបានបន្ធូរដៃឡើយក្នុងការធ្វើមុខជំនួញ ប៉ុន្ដែរផ្ទុយទៅវិញនាងកាន់តែសម្រុកបុករហូតផ្អើលកក្រើកដល់ទីផ្សារនៅខេត្តសៀមរាប ,ប៉ោយប៉ែត និងថៃ ទៀតផងតាមរយៈការបញ្ចេញផលិតផលថ្មីទើបនាំចូលមានឈ្មោះថាNK VIP Green Body ដែលផ្ដល់ស្បែកពីខ្មៅទៅស។ម្ចាស់ហាងNk Molika Beauty Trending Co.Ltd រូបនេះបានឲ្យដឹងថាគ្រាន់តែដាក់លក់ទៅលើអតិថិជន៣នាក់ដំបូងនៅទីតាំងផ្សេងគ្នានោះនាងត្រូវបានគេកុម្មង់ទិញរហូតដល់ទៅ៥០០០០កំប៉ុងដែលក្នុងនោះមានអតិថិជនម្នាក់នៅប៉ោយប៉ែតទិញយកទៅលក់បន្ដរចំនួន៣០០០០កំប៉ុង ,ម្នាក់ទៀតនៅសៀមរាបចំនួន១០០០០កំប៉ុង និងម្នាក់ទៀតនៅថៃចំនួន១០០០០កំប៉ុងផងដែរ។ថៅកែស្រីដែលធ្លាប់ធ្វើកិច្ចការវិធីសប្បុរសធ័មជាច្រើនមកហើយនោះបានឲ្យដឹងដែរថាពេលនេះមានអតិថិជននិងអាជីករមួយចំនួនទៀតកំពុងបញ្ជារកុម្មង់ទិញជាបន្ដរទៀតដែលភាគច្រើនគឺពួកគេទិញចាប់ពីម៉ឺនកំប៉ុងតែម្ដងដើម្បីយកទៅចែកចែកនិងលក់បន្ដរ។នាងថានេះគឺជាអ្វីដែលរូបនាងសប្បាយចិត្តព្រោះអតិថិជនមានទំនុកចិត្តចំពោះផលិតផលរបស់នាងដែលទើបនាំចូលនេះហេតុនេះហើយបានជាធ្វើឲ្យមុខជំនួញលើវិស្ស័យOnlineរបស់នាងកាន់តែឈានទៅមុខទៀតបើទោះជាពេលនេះកូវីដ១៩ នៅតែមិនទាន់ស្ងប់ស្ងាត់ទាំងស្រុងក្ដី។តាមរយៈសន្ទុះនៃការលក់ដាច់សាហាវបែបនេះម៉ូលីកា រំពឹងថាផលិតផលNK VIP Green Body នេះនឹងជោគជ័យដូចផលិតសម្រក NK Brand របស់នាងដែលលក់ដាច់ហួសការរំពឹងទុកនោះជាមិនខាន។

​គូរបញ្ជាក់ថាម៉ូលីកា បានផ្អាកច្រៀងសម្ដែងតាមឆាកតន្រ្ដីទាំងឡាយដោយងាកមករកស៊ីOnlineរយៈពេលជាង២ឆ្នាំនេះទទួលបានការចាប់អារម្មណ៍ខ្លាំងធ្វើឲ្យនាងនាងស្ថិតក្នុងចំណោមអ្នកលក់ល្បីៗលើវិស្ស័យមួយនេះនឹងបានផ្លាស់ប្ដូរទាំងស្រុងនូវជីវភាពធ្លាប់តែលំបាកមកជាធូធារខ្លាំងព្រោះផលិតផលរបស់នាងមានអតិថិជនគាំទ្រជាបន្ដរបន្ទាប់។ក្រឡេកមើលរឿងស្នេហាវិញអតីតតារាចម្រៀងម៉ូលីកា ក្រោយរៀបការជាមួយលោកហុង មានុណ កាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ នោះទទួលបានចំណងដៃកូនស្រីម្នាក់យ៉ាងស្រស់ស្អាតឈ្មោះនុណ ច័ន្ទម៉ូនីតា អាយុជាង៥ខែហើយ។ម៉ូលីកា ប្រកាន់ជំហរថាឲ្យតែមុខជំនួញនាងនៅតែកាក់កបដូចពេលនេះគឺនាងនឹងបន្ដរធ្វើកិច្ចការសប្បុរសធ័មដោយគ្មានដែនកំណត់ឡើយពោលគឺទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ដែលការតាំងចិត្តបែបនេះធ្វើឲ្យអតិថិជនកាន់តែគាំទ្រនាងថែមទៀតដូចជាគ្រាន់តែនាងនាំចូលផលិតផលNK VIP Green Body មកដល់ភ្លាមលក់ដាច់អស់ដល់ទៅ៥០០០០កំប៉ុងទៅហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here