កាលពីថ្ងៃទី28 មេសា ឆ្នាំ 2024 ក្រុមហ៊ុន The Strong Winner បានរៀបចំព្រឹត្តិការណ៍យ៉ាងកក្រើក នៅក្នុងប្រទេសថៃ ដោយមានវត្តមានចូលរួមពីតំណាង ពីអតិថិជន និង សិល្បករ មកពីបណ្ដាប្រទេសជាច្រើន នៅក្នុងអាស៊ាន ដូចជាប្រទេសថៃ ឡាវ ភូមា កម្ពុជា ម៉ាឡេស៊ីស៊ី និង ឥណ្ឌូនេស៊ីជាដើម។

នៅក្នុងពិធីនោះ បុគ្គលឆ្នើមៗប្រចាំប្រទេសនីមួយៗ ក៏បានតុបតែងខ្លួនបែបវប្បធម៌តំណាងអោយប្រទេសរៀងៗខ្លួន និង បានបញ្ជូនសិល្បករតំណាងជាតិ អោយមកសម្ដែងសិល្បៈតំណាងប្រទេសផងដែរ។ ដោយឡែកសម្រាប់ Team កម្ពុជា តំណាងក្រុមហ៊ុនធំប្រចាំកម្ពុជា និង ថៃ បានផ្ដល់ឱកាសអោយគ្រួសារតារាកម្ពុជា អោយរៀបចំ Show សម្ដែង ផងដែរ។

ពិធីនោះ ក៌មានការប្រកាសពានដល់អ្នកឆ្នើម និង មានពិធីប្រកាសបុគ្គលខ្លាំងៗ ដែលមានជំនាញធ្វើអោយអ្នកចូលរួមទាំងមូល កាន់តែចាប់អារម្មណ៍ផងដែរ។ នេះគឺជាព្រឹត្តិកាណ៍ ដែលក្រុមហ៊ុន The Strong Winner ដែលបាននាំចូលនូវផលិតផលលាងជាតិពុលក្នុងឈាម Korean Pure និង ផលិតផលសុខភាពមកពីប្រទេសកូរ៉េជាច្រើនទៀត អោយប៉ះជួបគ្នា ហើយចែករំលែកបទពិសោធន៍។ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏ត្រូវបានកម្មវិធីអញ្ជើញជាភ្ញៀវ VIP នៅក្នុងកម្មវិធីដ៏ធំនេះផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here