ក្នុងពិធីដ៏ធំរបស់ក្រុមហ៊ុន The Strong Winner នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី28 ខែមេសា ឆ្នាំ2024 លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ត្រូវបានអ្នករៀបចំព្រឹត្តិការណ៍ ផ្ដល់ឱកាសអោយដឹកនាំសិល្បៈ ដើម្បីបង្កើតជាការសម្ដែង Show នៅក្នុងកម្មវិធីតំណាងអោយកម្ពុជា។ ព្រឹត្តិការណ៍ដែលបានរំលេចឡើងនេះ គឺក្រុមហ៊ុន The Strong Winner ដែលជាក្រុមហ៊ុននាំចូលផលិតផលលាងជាតិពុលក្នុងសរសៃឈាម និង ផលិតផលសុខភាពជាច្រើនមុខទៀត មកពីប្រទេសកូរ៉េ ហើយកំពុងវាយលុយនៅក្នុងទីផ្សារជាច្រើន។

ពិធីនេះ បានផ្ដល់ឱកាសអោយតំណាងឆ្នើមៗរបស់ The Strong Winner នៅតាមប្រទេសទាំងឡាយបានជួបគ្នា ដោយតម្រូវអោយតំណាងក្រុមហ៊ុននៅក្នុងប្រទេសទាំងនោះ ត្រូវរៀបចំសម្ដែងShowរៀងៗខ្លួន។ ប្រទេសដែលចូលរួមគឺមានច្រើន តែប្រទេសដែលបានសម្ដែងទម្រង់សិល្បៈ គឺមានប្រទេសថៃម្ចាស់ផ្ទះ ប្រទេសឡាវ ប្រទេសភូមា និង ឥណ្ឌូនេស៊ីជាដើម។

ដោយឡែកក្រុមកម្ពុជា ដែលម្ចាស់ក្រុមហ៊ុន បានផ្ដល់ឱកាសអោយលោក ផាត់ តារារដ្ឋ ជាអ្នករៀបចំ Show ត្រូវគេឃើញផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយត្រូវបានគេសរសើរថា គឺជា Show ដែលមានទម្រង់វប្បធម៌ និង ផ្ដល់ភាពសប្បាយរីករាយដល់កម្មវិធីទាំងមូលនោះផង។ ពីរបទដែលក្រុមកម្ពុជាឡើងសម្ដែង គឺអាចនិយាយបានថា អ្នកចូលរួមភាគច្រើនដែលជាជនបរទេស បានកោតសរសើរយ៉ាងខ្លាំង ដោយមានទាំងការសុំថតរូបជាមួយ និង សរសើរថាតារាកម្ពុជា ក្រៅពីស្អាត គឺមានទម្រង់វប្បធម៌ គួរអោយសរសើរនោះផង។

លោក ផាត់ តារារដ្ឋ ជាអ្នកដឹកនាំសិល្បករតំណាងកម្ពុជា បានលើកឡើងថា ជោគជ័យ ដែលក្រុមកម្ពុជាទទួលបាន គឺដោយសារតែតារាជាអ្នកសម្ដែងទាំងអស់ រួមមាន លោក រុន ណាកូ ពិធីករ អ្នកនាង យិន ស្រីពៅ តារាចម្រៀង, អ្នកនាង ពេជ្រ ឆដា តារាសម្ដែង និង អ្នកនាង ស្រីមាន សហការគ្នាបានល្អនៅលើវេទិកា។ ក្រោយបញ្ចប់បេសសកម្មនេះ គ្រួសារតារាកម្ពុជា ក៏នឹងត្រៀមចេញសម្ដែងនៅក្នុងប្រទេសផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here