ព្រាបសុវត្ថិ ចេញអាល់ប៊ុមដំបូងជាមួយ តន់ ច័ន្ទសីម៉ា ស្អែក​នេះ​ហើយ

0

ដូច​ការ​​សង្ស័យ​មែន វត្តមាន​​របស់​កំពូល​តារា​ចម្រៀង​លោក​ព្រាប សុវត្ថិ​ក្នុង​ផលិតកម្ម galaxy navatra ច្បាស់​ជា​​អ្នក​គ្រប់​​គ្រង​ផលិតកម្ម​នឹង​រៀប​ចំ​ឲ្យ​ច្រៀង​រួម​គ្នា​ជា​មួយ​តារា​ចម្រៀង​ណា​ម្នាក់​ជាក់​ជា​មិន​ខាន ហើយ​ក្នុង​នោះ តន់ ចាន់​សីម៉ា គឺ​ជា​ជម្រើស​ទី​១។ ការ​ទទឹង​នោះ នឹង​ចេញ​លទ្ធផល​ថ្ងៃ​ស្អែក​នេះ​ហើយ គឺ​ពួក​គេ ពិត​ជា​ចេញ​បទ​ចម្រៀង​រួម​គ្នា​នៅ​ថ្ងៃ​ស្អែក​នេះ​តែ​ម្ដង។

តាម​ការ​បង្ហើប​ពី​ប្រភព​ច្បាស់​ការ​មួយ បទ​ចម្រៀង​ដែល​លោក​ព្រាប សុវត្ថិ នឹង តន់ ចន្ទ​សីម៉ា​មាន​ចំណង​ជើង​ថា “កាត់​ឆុង” ជា​បទ​បែប​ញាក់។
ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ថា ផលិតកម្ម galaxy navatra បាន​ថត​MV​ចប់​រួច​រាល់​ថ្មីៗ​នេះ ហើយ​គ្រោង​នឹង​បង្ហោះ​លើ​​ឆា​ណែល យូធូប របស់​ខ្លួន​នៅ​ថ្ងៃ​ស្អែក​​នេះ​តែ​ម្ដង។​

ការ​ចាប់​ដៃគូ​គ្នា​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ​លុះត្រាតែ​តារា​ចម្រៀង​​លំដាប់​ដូច​គ្នា​ទើប​ជា​​ដៃគូ​លោក​ព្រាប សុវត្ថិ​។ តន់ច័ន្ទស៊ីម៉ា វិញ អាច​ចាត់​ទុក​ថា​ក៏​ជាកំពូលតារាចម្រៀងវ័យក្មេងដែរ ។ តាម​ទិន្នន័យ​​របស់​ផលិតកម្ម galaxy navatra បញ្ជាក់​ចុង​ឆ្នាំ​នេះ​តារាវ័យក្មេង តន់ ច័ន្ទសីម៉ា មាន​អ្នក​ទស្សនាដល់រហូតដល់ជាង 500 លាន ដងក្នុងមួយឆ្នាំ ដោយសន្ទុះខ្លាំងមិនគួរជឿ វ៉ាដាច់គេទាំងអស់ ហេតុផលនេះហើយទើតន់ចន្ទសីម៉ាមានឱកាស ត្រូវបាន លោកព្រាបសុវត្ថិ សម្រេចចិត្ត ចាប់​ដៃ​គូ​បង្កើត​អាល់ប៊ុមថ្មី។

បងប្អូន​ដឹង​ហើយ​ថា ព្រាបសុវត្ថិ គឺជាកំពូលតារាចំរៀង ដែលខ្លាំង ដូចជាផ្កាយនាំសំណាង នៅ​ពេល​ចាប់ ដៃគូជាមួយនរណាម្នាក់ តែលេចធ្លោជានិច្ច តែតន់ច័ន្ទសីម៉ាវិញ ក៏មិនណយដែរ ខ្លាំង​រហូតគ្មានគូប្រៀប ក្នុងឆ្នាំចុងក្រោយនេះ យើងត្រូវចាំមើល ថាតើ បទចម្រៀងរបស់អ្នកទាំងពីរ នៅអាល់ប៊ុមថ្មីនេះ មានអ្វីពិសេស។

LEAVE A REPLY

Please enter your comment!
Please enter your name here