ដូចការសង្ស័យមែន វត្តមានរបស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិក្នុងផលិតកម្ម galaxy navatra ច្បាស់ជាអ្នកគ្រប់គ្រងផលិតកម្មនឹងរៀបចំឲ្យច្រៀងរួមគ្នាជាមួយតារាចម្រៀងណាម្នាក់ជាក់ជាមិនខាន ហើយក្នុងនោះ តន់ ចាន់សីម៉ា គឺជាជម្រើសទី១។ ការទទឹងនោះ នឹងចេញលទ្ធផលថ្ងៃស្អែកនេះហើយ គឺពួកគេ ពិតជាចេញបទចម្រៀងរួមគ្នានៅថ្ងៃស្អែកនេះតែម្ដង។
តាមការបង្ហើបពីប្រភពច្បាស់ការមួយ បទចម្រៀងដែលលោកព្រាប សុវត្ថិ នឹង តន់ ចន្ទសីម៉ាមានចំណងជើងថា “កាត់ឆុង” ជាបទបែបញាក់។
ប្រភពដដែលបានបន្តឲ្យដឹងថា ផលិតកម្ម galaxy navatra បានថតMVចប់រួចរាល់ថ្មីៗនេះ ហើយគ្រោងនឹងបង្ហោះលើឆាណែល យូធូប របស់ខ្លួននៅថ្ងៃស្អែកនេះតែម្ដង។
ការចាប់ដៃគូគ្នានេះ មិនមែនជារឿងចៃដន្យនោះឡើយលុះត្រាតែតារាចម្រៀងលំដាប់ដូចគ្នាទើបជាដៃគូលោកព្រាប សុវត្ថិ។ តន់ច័ន្ទស៊ីម៉ា វិញ អាចចាត់ទុកថាក៏ជាកំពូលតារាចម្រៀងវ័យក្មេងដែរ ។ តាមទិន្នន័យរបស់ផលិតកម្ម galaxy navatra បញ្ជាក់ចុងឆ្នាំនេះតារាវ័យក្មេង តន់ ច័ន្ទសីម៉ា មានអ្នកទស្សនាដល់រហូតដល់ជាង 500 លាន ដងក្នុងមួយឆ្នាំ ដោយសន្ទុះខ្លាំងមិនគួរជឿ វ៉ាដាច់គេទាំងអស់ ហេតុផលនេះហើយទើតន់ចន្ទសីម៉ាមានឱកាស ត្រូវបាន លោកព្រាបសុវត្ថិ សម្រេចចិត្ត ចាប់ដៃគូបង្កើតអាល់ប៊ុមថ្មី។
បងប្អូនដឹងហើយថា ព្រាបសុវត្ថិ គឺជាកំពូលតារាចំរៀង ដែលខ្លាំង ដូចជាផ្កាយនាំសំណាង នៅពេលចាប់ ដៃគូជាមួយនរណាម្នាក់ តែលេចធ្លោជានិច្ច តែតន់ច័ន្ទសីម៉ាវិញ ក៏មិនណយដែរ ខ្លាំងរហូតគ្មានគូប្រៀប ក្នុងឆ្នាំចុងក្រោយនេះ យើងត្រូវចាំមើល ថាតើ បទចម្រៀងរបស់អ្នកទាំងពីរ នៅអាល់ប៊ុមថ្មីនេះ មានអ្វីពិសេស។