ភោជនីយដ្ឋានដ៏ប្រណីតរបស់គូរស្នេហ៍សិល្បៈមួយគូប្រកាសបុកគ្រឹះសាងសង់

0

កាលពីព្រឹកថ្ងៃទី 3 កក្កដា ឆ្នាំ 2020 មុននេះតារាសម្ដែងលោក ជុំ ស៊ីថា និងភរិយាបានបុកគ្រឹះសាងសង់ភោជនីយដ្ឋាននិងហាងកាហ្វេរដ៏ប្រណីតមួយ ដោយប្រើដើមទុនប្រមាណជាង 20 ម៉ឺនដុល្លា។ នេះជាមុខជំនួញលើកដំបូងរបស់គូស្នេហ៍មួយគូនេះដែលឪពុកម្ដាយក្មេករបស់លោក ជុំ ស៊ីថា បានកាដូរឱ្យទុកជាចំណងដៃ។

លោក ជុំ ស៊ីថា ដែលត្រូវបានគេស្គាល់តាមរយៈភាពយន្តជាច្រើននាពេលកន្លងមកបានថ្លែងបញ្ជាក់ថា ហេតុផលដែលលោកលាឈប់ពីសិល្បៈមួយរយៈចុងក្រោយនេះគឺដោយសារតែលោកមមាញឹកនឹងការងារនៅក្រសួងមហាផ្ទៃ និងគម្រោងបើកមុខជំនួញជាមួយនឹងភរិយានេះឯង។ លោកថាមុខជំនួញថ្មីនេះគឺជាគំនិតផ្ដួចផ្ដើមរបស់ភរិយានិងម្ដាយក្មេក ដោយសារតែភរិយារបស់លោកដែលជាអនិកជនខ្មែរនៅសហរដ្ឋអាមេរិកក៏មានចំណេះជំនាញក្នុងអាជីវកម្មបើកហាងកាហ្វេរ និងភោជនីយដ្ឋានស្រាប់តាំងពីនៅអាមេរិក។ ហាងថ្មីនេះត្រូវបានធ្វើឡើងនៅលើដីកេរ្តិ៍របស់ម្ដាយក្មេកដែលស្ថិតនៅជិតផ្លូវ60ម៉ែត្រ ម្ដុំសារៈមន្ទីរជើងឯក ដោយគ្រាន់តែដើមទុនក្នុងការសាងសង់គឺជាង 20 ម៉ឺនដុល្លា។

អ្នកនាង សាង មេត្តា ភរិយារបស់លោក ជុំ ស៊ីថា ក៏បានថ្លែងបញ្ជាក់ផងដែរថា ហាងថ្មីដែលអ្នកនាងសម្រេចចិត្តបោះទុននេះគឺផ្ដោតទៅលើការលក់កាហ្វេរប្រេនៗ និងសេវ៉ាកម្មបង្កងលក់ម្ហូបច្នៃពីបង្កងយ៉ាងតិច 10 មុខដែលជាស្នាដៃរបស់ចុងភៅដែលអ្នកនាងសហការណ៍ជាមួយ និងអាចធ្វើដោយដៃរបស់អ្នកនាងផ្ទាល់។ ហេតុផលដែលអ្នកនាងសម្រេចចិត្តបើកអាជីវកម្មនេះគឺដោយសារតែអ្នកនាងយល់ឃើញថា បង្កងធម្មជាតិនៅក្នុងខេត្តតាកែវទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកនិយមទទួលទាន ម្យ៉ាងដោយសារអ្នកនាងចង់ឱ្យមានអាជីពបែបនេះនៅរាជធានីភ្នំពេញផង ទើបអ្នកនាងសម្រេចចិត្តនាំយកបង្កងធម្មជាតិមកពីខេត្តតាកែវហើយបើកភោជនីយដ្ឋានលក់បង្កងធម្មជាតិនេះឡើង។

គម្រោងសាងសង់នេះនឹងបញ្ចប់យ៉ាងយូរនៅដើមឆ្នាំ 2021 ដោយអ្នកនាងនឹងធ្វើពិធីសម្ភោធជាទ្រង់ទ្រាយធំនៅអំឡុងខែមីនា ឆ្នាំ 2021 ដើម្បីយកហុងស៊ុយ។






LEAVE A REPLY

Please enter your comment!
Please enter your name here