កញ្ ញាយូរី បានច្រានចោលនៅកម្មវិធី សម្តែងភ្លាមៗក្រោយពេលនាង កំពុងជួបទុក្ខព្រួយដ៍ធំ ព្រោះបាត់បង់ម្តាយ យ៉ាងលឿនហើយធ្វើអោយ អ្នកគាំទ្រមានការ អាណិតនាងមិនគួរជួប ទុក្ខបាត់បង់មនុស្សសំខាន់បែបនេះឡើយ។ នេះជាព្រហ្មលិខិតកើតចាស់ឈឺស្លាប់ ហើយមានតែការសាងអំពើល្អទេដែលអាចជួយផ្លូវចិត្តអោយល្អ។

នៅលើបណ្តាញសង្គមរបស់យូរី បានបង្ហោះសារនាថ្ងៃទី៣០ មិថុនា ឆ្នាំ២០២១ នេះថា « ម៉ាក់ ហា….ម៉ាក់សំរាន្តអោយសុខស្រួលណាម៉ាក់ណា 🙏😭
កូនស្រលាញ់ម៉ាក់ខ្លាំងណាស់ 🙏 កុំបារម្មណ៍. កូននឹងមើលថែប៉ាអោយបានល្អ កូនធ្វើចិត្តសឹងមិនបានទេ លឿនពេកហើយ
នាងខ្ញុំសូមអភ័យទោសដល់ម្ចាស់កម្មវិធីដែលខ្ញំបានលុបចោលភ្លាមៗក្នងពេលអ្នកម៉ាក់របស់ខ្ញុំបានទទួលមរណះភាពហើយដោយ
ជំងឺ ទឹកនោមផ្អែម នឹង រោគលើសឈាមសូមអភ័យទោស🙏»៕ តារាជាច្រើន បានចូលរួមរំលែកទុក្ខដល់យូរី ហើយរំពឹងថា យូរីនៅតែរឹងមាំល្អ ក្នុងការតស៊ូ ជីវិតទៅមុខទៀត។

យូរី កំពុងល្បីល្បាញជាមួយ ស្ទីលតុបតែងខ្លួន និងការច្រៀង ក្រោយពេលចូលហង្សមាស ។ ហ្វេនៗជាច្រើនបាន អបអរនាង ដែលបានមកដល់ទ្រនំថ្មីមួយនេះ ដោយសង្ឃឹមថា កាន់តែល្បីខ្លាំង ជាងនៅកន្លែងចាស់។ យ៉ាងណានាង ក៍ជួបរឿងសោកសៅ ពេលនេះ ដែលគ្រប់គ្នាមិនចង់ឭឃើញ។

LEAVE A REPLY

Please enter your comment!
Please enter your name here