នៅលើសង្គមហ្វេសប៊ុកជាពិសេសពីសំណាក់អ្នកសិល្បៈ បានបង្ហាញនូវអារម្មណ៍ក្ដុកក្ដួលយ៉ាងខ្លាំង បន្ទាប់ពីម្ដាយរបស់តារាចម្រៀងទាំង៤រូបនេះបានទទួលមរណភាព។ តារាចម្រៀងទាំង៤ដែលសុទ្ធតែតារាចម្រៀងមានឈ្មោះបោះសំលេងនោះរួមមាន អ្នកនាង អោក សុម៉ារីម៉ា អ្នកនាង អោក សុម៉ាលីតា និង អោក សុម៉ាលីតា ខណៈដែលប្អូនស្រីរបស់អ្នកទាំង៣មួយរូបទៀត គឺ អោក សុម៉ាដាលីស ក៏ជាអ្នកចម្រៀងដែរ គ្រាន់តែមិនសូវមានមហាជនស្គាល់ច្រើនដូចបងបង។

គួរបញ្ជាក់ផងដែរថា អ្នកម្ដាយរបស់តារាចម្រៀង​ត្រកូលអោកទាំងបួន មានឈ្មោះ​ ទីវ​ សោភណ្ឌ​ បានទទួលមរណភាព តាំងពីវេលាម៉ោង០២:៤៥នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃសុក្រ ទី២៤ ខែកក្កដា​ ឆ្នាំ២០២០នេះ​ ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​៥៩ឆ្នាំ ។

បច្ចុប្បន្នសពរបស់គាត់​ត្រូវបានក្រុមគ្រួសារត្រកូលអោក​ ដឹកមកចាត់ចែងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្ត​វាលស្បូវ​ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

អាស្រ័យ​ហេតុនេះ សូមបងប្អូនញាតិមិត្តជិតឆ្ងាយ លោក-លោក លោកស្រី និងមិត្តៗសិល្បករទាំងអស់ ដែលស្រលាញ់និងរាប់អានតារាចម្រៀងក្រកូលឱកទាំងបួន ចូលរួមពិធីបុណ្យ ទាំងអស់គ្នាផង​​ ដើម្បីជាការចូលរួមរំលែកទុក្ខ​ គោរព​វិញ្ញាណក្ខន្ធ​របស់គាត់​ និងជូនដំណើរ​គាត់ជាលើកចុងក្រោយផង៕​

LEAVE A REPLY

Please enter your comment!
Please enter your name here