ចូលឆ្នាំថ្មីហើយភ្លាម ឆ័យលី ដាឡែន ក្តាប់បានស្ពតបុរីធំមួយ នៅស្រុកកំណើត

0

កាលពីថ្ងៃ២៤ មេសា ឆ្នាំ២០២២ តារាចម្រៀង និង ជាតារាសម្ដែង អ្នកនាង ឆ័យលី ដាឡែន ត្រូវគេឃើញបង្ហាញមុខថតស្ពតយ៉ាងកាលីបអោយបុរីធំមួយ គឺបុរីសំណាងទេវី នៅលើទឹកដីខេត្តបាត់ដំបង ដែលស្ថិតក្នុងស្រុកកំណើតរបស់អ្នកនាង។ អ្នកនាងក៏បានបង្ហាញចំណាប់អារម្មណ៍ជុំវិញតួនាទីដែលទើបទទួលបាននោះផង ខណៈដែលអ្នកនាងក៏ប្រាប់អោយដឹងពីគម្រោងនោះ ក្រោយពេលថតស្ពតចប់។

អ្នកនាង ឆ័យលី ដាឡែន បានលើកឡើងថា នេះជាលើកទី១ដែលអ្នកនាងត្រូវបានបុរីធំមួយ នៅខេត្តបាត់ដំបង ផ្ដល់ឱកាសអោយក្លាយជាតួឯក និង ផ្សាយប្រូម៉ូត ខណៈដែលពេលកន្លងមកគឺអ្នកនាងធ្លាប់ថតប្រូម៉ូតបែបនេះរាប់មិនអស់ តែមិនមែនជាក្រុមហ៊ុន ឬ គម្រោងបុរីនៅលើទឹកដីស្រុកកំណើតឡើយ។ អ្នកនាងថា ការងារថតស្ពត ដែលជាការដឹកនាំផលិតដោយក្រុមការងារផ្ទះតារានេះ មានភាពលំបាកខ្លាំងទម្រាំតែបញ្ចប់ ជាពិសេសគឺការយកសំលេងដោយផ្ទាល់ ដែលទាមទាអោយអ្នកនាង និងដៃគូម្នាក់ទៀត ត្រូវចំណាយពេលច្រើន ទម្រាំថតត្រូវទាំងកាយវិកា និង ប៉ារ៉ូលអត្ថាធិប្បាយ ដែលកំណត់ដោយម្ចាស់បុរី។ យ៉ាងណាមិញគឺអ្នកនាងសប្បាយចិត្ត ដោយសារតែក្រុមផលិតសុទ្ធតែមានការសហការគ្នាបានល្អ ហើយការងារមួយនេះ ក៏ទទួលបានបទពិសោធន៍មួយថ្មី។ អ្វីដែលធ្វើអោយអ្នកនាងសប្បាយចិត្ត គឺបានរួមចំណែកផ្សព្វផ្សាយគម្រោងបុរីដែលមានសក្កានុពលខ្លាំងក្លានៅលើទឹកដីខេត្តបាត់ដំបង ដោយគម្រោងបុរីមួយនេះ គឺស្ថិតក្នុងទីប្រជុំជនធំ ដែលមានការអភិវឌ្ឍន៍ខ្លាំង ហើយមានតម្លៃធូរ ដែលសូម្បីតែអ្នកនាងក៏ចាប់អារម្មណ៍។ អ្នកនាងបញ្ជាក់ថា បុរីសំណាងទេវី ខេត្តបាត់ដំបង មិនត្រឹមតែជាគម្រោងដែលមានបុរីច្រើនល្វែង ហើយស្ថិតក្នុងតំបន់អ៊ូរអរ ទល់មុខរោងកុនឯកភ្នំ កៀកក្រុងបាត់ដំបងតែម្យ៉ាងទេ តែប្រភេទវីឡាទោល វីឡាកូនកាត់ និង វីឡាភ្លោះ គឺអតិថិជន អាចបង់រំលោះសុទ្ធត្រឹមតែមួយខែ១៥០ដុល្លារប៉ុណ្ណោះ ដោយមិនគិតការប្រាក់ មិនសិក្សាចំណូល និងអាចរំលោះដល់២០ឆ្នាំ ដែលជាលក្ខណ្ឌដ៏ល្អ អាចអោយភាគច្រើនមានលទ្ធផលទិញរស់នៅ។ តាមអ្វីដែលអ្នកនាងថតផ្សាយ គឺគម្រោងបុរីនេះ អតិថិជនប្រាក់ត្រឹមតែ៣ខែប៉ុណ្ណោះនឹងអាចចូលរស់នៅ ហើយបើផ្ទះដែលសាងសង់ហើយ គឺមានតែ៣០០០ដុល្លារ អាចកាន់សោរចូលនៅ។ អ្នកនាងថា វត្តមានបុរីសំណាងទេវី ខេត្តបាត់ដំបង មិនត្រឹមតែផ្ដល់សំណង់លំនៅដ្ឋាន ដែលមានតម្លៃធូរថ្លៃក្នុងតំបន់អភិវឌ្ឍន៍ខ្លាំងនោះទេ តែក៏ជួយអភិវឌ្ឍន៍ខេត្តបាត់ដំបង នៅក្បែរប្រាសាទឯកភ្នំ អោយកាន់តែមានការរីកចំរើនផងដែរ។ ជាមួយនឹងឱកាសមួយនេះ អ្នកនាង ឆ័យលី ដាឡែន ក៏លេចធ្លោរខ្លាំងដែរ ហើយក៏បង្ហាញថាអ្នកនាង នៅតែមានទីផ្សារ ក្នុងអាជីពថតស្ពតផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here