ភ្ជាប់ពាក្យធំដុំ កាលពីពេលមុននេះ ធ្វើអោយ ប៉ាច គីមមួយ មានមុខមាត់មិនតិចទេនៅលើ សង្គមសិល្បៈ ព្រោះស្នេហ៍សមតាមចិត្តប្រាថ្នា។ យ៉ាងណាមិញ គេនៅចាំអ៊ុតមើលថា ខែណាដែល នាងដឹកដៃគូដណ្តឹងសយ រតនៈឆ្ពោះចូលរោងការ។

ស្រីស្អាត ប៉ាច គីមមួយ បានក្លាយទៅជាគូដណ្ដឹងលោកសយ រតនៈ ស្របច្បាប់ទៅ​ហើយ​ក្រោយពីពួក​គេ​​បានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២២ ដោយមាន​ឪពុកម្ដាយទាំង​សងខាងគាំទ្រ។ការដែល​គីមមួយ ស្ម័គ្រចិត្តប្រគល់បេះដូង​​នាងទៅឲ្យលោក​រតនៈ ឃុំគ្រងនោះមានន័យថាប្រុសៗទាំងឡាយ​ដែលធ្លាប់​លង់​​សម្រស់នាង​ជាយូមក​ហើយ​នោះអស់សិទ្ធិញ៉ែស្រីស្រស់រូបនេះទៀតហើយ​ព្រោះថាចាប់ពីពេលនេះតទៅ​ស្រី​ស្អាត​ទៅណាមកណាក៍មានអង្គរក្សបេះដូងតាមការពារគ្រប់ពេលវេលាដែរ។

យ៉ាងណា គីមមួយ មិនទាន់ដាក់ទិសចូលរោងការពេលនេះលឿនពេកនោះទេ។នាងត្រូវការពេលវេលា ដើម្បីរកលុយនិងចិញ្ចឹមខ្លួនដើម្បីទុកដាក់មុន ក្លាយជាប្តីប្រពន្ធហើយនិងចង់ អោយមានទ្រព្យសល់ខ្លះដើម្បី រៀបការហើយងាយរកជំនួញថ្មីក្នុងដៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here