សូដា នីតា ប្តីបន្ទោសរឿងមិនសូវថតរូបនេបនិត

0

រហូតមកទល់ពេលនេះ ចំណងស្នេហា រវាងអ្នកនាង សូដា នីតា និង ស្វាមី បានវិលមកជានាគ្នាវិញហើយ ក្រោយពេលមានការអាក់អន់ចិត្តគ្នាមួយប្រាវ។ អ្នកនាង និងលោក យុទ្ឋ ឋានៈ បានបង្ហាញភាពស្ងប់ស្ងាត់ ក្នុងជីវិតស្នេហា ដោយមិនទៅបង្ហាញចម្រូងចម្រាស់អ្វីនិងអ្នកណា ក្រៅពីខំបំពេញការងារ។

បើទោះជាមុនពេលក្លាយជាម្ខាស់ចិត្តគ្នា សូដា នីតា មានឱកាសច្រើនជ្រើសរើសបុរស ក្នុងចិត្តដែលអាចអោយនាង រស់នៅស្រួល មានទ្រព្យធនហូរហៀរ។ប៉ុន្តែមនុស្សមិនសំដៅលើ អ្នកដែលស្រឡាញ់ពិតទាល់តែមានលុយជះនោះទេ។ សំខាន់គឺចិត្តចេះ ជួយយកអាសារគ្នា ទៅវិញទៅមក និងចេះមើលថែគ្នា ពេលមានទុក្ខព្រួយ។ចំនុចទាំងនេះហើយ ដែលសូដា នីតា សម្រេចងាករើសយក លោកយុទ្ឋ ឋានៈ ជាស្វាមី ទោះលោកមិនមានទ្រព្យសំខាន់គឺបេះដូងពិត។

នៅលើ បណ្តាញសង្គមសូដា នីតា បានលើកឡើងបែប ចំអន់ដាក់អោយស្វាមីក្មេងថាប្ដីថា«មិនដែល ផុសរូបជាមួយគាត់ទេ !
គឺផុសតែរូបជាមួយកូន ! ឈប់ច្រណែនដឹងនៅប្ដី»។អ្នកគាំទ្រ បានជូនពរនាង និងស្វាមីកូនប្រុស បន្តមានសុភមង្គលហើយ ជួបតែរឿងល្អៗ នៅក្នុងគ្រួសារ និងជោគជ័យលើវិស័យសិល្បៈបន្តទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here