ពន្លកតារាចម្រៀងទើបរះ ក្រោមការប្រកួតប្រជែងយ៉ាងស្វិតស្វាញ លីម តិចម៉េងមកពីខេត្តកំពង់ចាម បានក្លាយជាម្ចាស់ពាន ហើយពីកម្មវិធីខេមបូឌាអាយឌល រដូវកាលទី៤។ អាយឌលរូបនេះ មហាជនពេញចិត្តខ្លាំងណាស់ ព្រោះមានគុណភាពសំឡេង មិនធម្មតាអ្នកណាៗក៍ចូលចិត្ត។នេះជាការតស៊ូមួយ របស់តិចម៉េង ដែលរងនូវឧបសគ្គជាច្រើនមុនបានក្លាយជាម្ចាស់ពាន។

ចំពោះ វេទិកាប្រឡងចម្រៀង ខេមបូឌាអាយឌល ហ្វេនៗច្រើនលើសលុប កំបុងបុកទិសដៅ កំណត់យក បេក្ខជនលីម តិចម៉េង មកពីខេត្តកំពង់ចាម។ ការលើកពាន រដូវកាលទី៤ នឹងមកដល់យប់ថ្ងៃទី២៨ សីហា ២០២២ហើយមហាជន បាញ់ព្រួញ តិចម៉េងជាងគេ ខណៈថុល សុភិទិក៍វ៉ាប្រដេញមិនចាញ់គ្នា។ លីម តិចម៉េង ត្រូវគេប្រដូចណុប ប៉ាយ៉ារិទ្ឋ កាលនៅក្មេង។ ទាំងរូបរាង សំឡេង គឺចង់ប្រហែលណុប ប៉ាយ៉ារិទ្ឋ រហូតរៀមច្បង ប់ាយ៉ារិទ្ឋ ភ្ញាក់អោយតែឃើញតិចម៉េង មកច្រៀង ម្តងណាដូចដាស់អោយ នឹកគ្រប់រូបភាពពីអតីតកាល។ ធាតុពិតបើគិតពីគុណភាពសំឡេង តិចម៉េង សំឡេងធ្ងន់ល្អ។ ជាសំឡេងតួឯក ប្រើបានគ្រប់ទម្រង់ គណៈកម្មាការទាំង៤ ស្មានមិនដល់ព្រោះល្អលើសពីការគិត។ នៅលើបណ្តាញសង្គម តិចម៉េង ត្រូវគេទាញយកច្រើនគ្នាព្រោះសំឡេងល្អ ដល់ថ្នាក់ខ្លះចំណាយលុយ បោះពុម្ពអាវ ដាក់រូបតិចម៉េងទៀតផង។

តិចម៉េង អររលីងរលោងទឹកភ្នែក ដែលខ្លួនបានឈ្នះ និងចាត់ទុកថាជាមហាកិត្តិយសធំបំផុតក្នុងជីវិត និងមិននឹកស្មានថាខ្លួនបានមហាជន គាំទ្រលើសលុបបែបនេះ។ នៅមានបេសកកម្មច្រើនទៀត ដែលតិច ម៉េងខិតខំប្រឹងជាមួយ ផលិតកម្មហង្សមាស។


LEAVE A REPLY

Please enter your comment!
Please enter your name here