យូរមកហើយ តារាចម្រៀង ឆន សុវណ្ណារាជ ហាក់បន្តបិទឈឹងដំណឹងស្នេហា ។ លោកនៅតែសម្បូរមន្តស្នេហ៍ជាមួយ នារីជាច្រើនទាំងក្នុង និងក្រៅសិល្បៈ ។ ប៉ុន្តែការបង្ហាញនូវសេចក្តី ស្រឡាញ់នេះ បានត្រឹមតែជាមិត្តភាព ។ បុរសសំឡេងបាននេះ នៅមើលមិនឃើញពីជីវិតគូគាប់ តាមការចង់ឃើញពីហ្វេនៗឡើយ។

ស្ថិតក្នុងវ័យ៣៧ឆ្នាំដែលសុវណ្ណារាជ អាយុស្មើគ្នាជាមួយ​តារាកូន​៣​លោកខែម ប៊ុនថៃ នោះពេលនេះ​លោក​រាជ គ្មានសញ្ញានៃការត្រៀមខ្លួនការប្រពន្ធឡើយ។​ការមិនអើពើរកភួយសាច់មកដណ្ដប់កាយបែបនេះធ្វើឲ្យ​លោក​រាជ កាន់តែត្រូវបាន​គេសង្ស័យ​ថាលោកមិនការប្រពន្ធជារៀងរហូតជាមិនខាន ខណៈដែលFan ខ្លះហ៊ានដល់​ហៅ​លោក​ថាជា​”ម៉ាក់”​ និង”ចែ”ទៀតផងប៉ុន្ដែលោករាជ ចិត្តធ្ងន់មិនងាយហ៊ានបញ្ចេញកំហឹងផ្ដែស​ផ្ដាស​ឡើយ​។

ក្រៅពីលោកឆន សុវណ្ណារាជ តារាដែលចូលវ័យកំលោះចាស់នៅតែមិនព្រមការប្រពន្ធ​មាន​ដូច​​ជាលោកណុប បាយ៉ារិទ្ធ ,ហេង ពិទូ និងយក់ ដួងតារា ជាដើម ខណៈដែលលោក​ប៊ុន​ថៃ ទោះជាមិនដែលលេចឭថាបាន​រៀប​ការម្ដងណាក៍ដោយ​តែលោកមានកូន៣នាក់ទៅហើយ​។សម្រាប់លោកសុវណ្ណារាជ វិញគេជឿរថារូបរាង​សង្ហារ​របស់លោកប្រាកដជាទាក់បាន​បេះ​ដូង​​ស្រី​ស្អាតៗជាកូនអ្នកមានទ្រព្យមិនតិចនាក់នោះទេដែលចង់ធ្វើ​ជាម្ចាស់​បេះដូងលោក ហេ​តុ​​នេះ​​​ហើយ​Fan មិនតិចនាក់ទេដែលចង់ឃើញលោករាជ ការប្រពន្ធដើម្បីបញ្ចប់ពាក្យចចាម​អារ៉ាមទាំងឡាយ ព្រោះគេមានជំនឿរថាអតីតតារា​U2 រូបនេះនឹងមិនអាចប្រើជីវិតនៅលីវដល់​ទៅ​១០ឆ្នាំ​ទៀត​ឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here