យ៉ុង ចាន់កណ្ណិកា ត្រៀមបើកវាំងននចំនុចរសើប២ដែលពាក់ព័ន្ធជាមួយ សឿ សុធារ៉ា

0

ពិតណាស់មុននេះ គេឯងផ្អើលការសរសើរខ្លាំងដល់អតីតតារាចម្រៀង សំឡេងធ្ងន់ យ៉ុង ចាន់កណ្ណិកា និងបងស្រី ផុសទឹកចិត្តល្អប្រពៃក្នុងការខ្នះខ្នែង ជួយដល់តារាស្តែងអភ័ព្ទ សឿ សុធារ៉ា ដែលប៉ះទង្គិចផ្លូវចិត្តខ្លាំងក្នុងវិបត្តិបំណុល។ មិនយូរប៉ុន្មាន មានការលើកលែងថា ខាងអ្នកនាងនិងបងស្រីហាក់ចង់បានការទាក់ទាញវិដេអូ ឡាយរហូតធ្វើអោយសិល្បករខ្លះនិងនបុគ្គលមួយចំនួនមិនសប្បាយចិត្ត។យ៉ាងណា ទាំងសឿ សុធារ៉ា និងកូនៗមិនបានយល់ដូចនេះ ហើយក៍លើកឡើងថាទោះមិនមាននាងនៅ ក្នុងវិដេអូក៍កណ្ណិកា សាឡនលក់ដាច់ពេញហាង។

យ៉ាងណាមិញ អ្នកនាង យ៉ុង ចាន់កណ្ណិកា បានបង្ហោះសារតបវិញខ្លះថា «មានតែផេកខ្ញុំទេដែរយកធារ៉ាមកឡាយ ឡាយចំនួន2លើក ដើម្បីស្វែងរកសប្បុរសជន ខ្ញុំខុសដែរមែន តើអ្នកយាយនឹងបានជួយធារ៉ានៅរឺគ្រាន់តែផុសចង់បាន like ស ខ្មៅបែងចែកអោយច្បាស់ ។សូមបងប្អូនជួយកាមិនម្នាក់មួយមក បើខ្ញុំធ្វើមិនចេញពីបេះដូង បងប្អូនមើលដឹង»៕ម្សិលមិញថាឡាយ តែរវល់ដកខ្លួនមិនរួច ភ្ញៀវពេញហាងហើយ រវល់ថតរូបថ្មីដាក់ហាង ចាំមើលបើមានពេលចែចូលឡាយ បកស្រាយតែ2ចំណុចធំអោយអ្នកមិនយល់បានយល់តិច។

សូមរំលឹកថាសឿ សុធារ៉ា ជួបទុក្ខធំព្រោះម្ដាយជាទីស្រលាញ់របស់នាងលោកស្រីណោ សុខន អាយុ៧៩ឆ្នាំបាន ទទួលមរណភាពនៅយប់ថ្ងៃទី២៨ តុលាឆ្នាំ២០២២ ។សុធារ៉ា បាន ប្រាប់ អ្នកកាសែតថាម្ដាយនាង មានជំងឺទឹកនោមផ្អែម លើសឈាម លើសស្ក បេះដូងនិង ខ្សោយក្រលៀនអស់អយៈពេល៣៥ឆ្នាំមកហើយ ពោលគឺតាំងពីរូបនាង កើតម្លេះ។នាងថា អំឡុងពេលដែលនាងប្រឡូកសិល្បៈ រកលុយបាននាងបានប្រើ ពេលព្យាបាលជំងឺម្ដាយ អស់២០ ឆ្នាំ ទើបគាត់អាចរស់រានមានជីវិតដល់ពេលនេះ ប៉ុន្ដែក្នុងនាមជាកូននាងដឹងថា ម្ដាយនាងមាន វិបត្តិ ធ្ងន់ធ្ងក្រោយ ដឹងរឿង រ៉ាវរបស់នាងរយៈពេលចុងក្រោយនេះ ទើបជំងឺគាត់កាន់តែធ្ងន់ រហូតបាត់បង់ជីវិត តែម្ដងហើយម្យាងម្ដាយដឹងថានាងគ្មានលុយព្យាបាលគាត់ទៀតទេទៀតទើបគាត់ទៅ ចោល នាងបែបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here