រវាងលាង ឧត្តម និង ផា ភួង បានបង្ហាញនូវសញ្ញា នាំអោយគេឆ្ងល់ក្នុងពេលដែល អ្នកទាំង២ទៅណាមកណា ជាមួយគ្នា ញឹកញាប់យ៉ាងត្រសង។ បើទោះជាពួកគេ មិនមានអ្វីលើសពីនេះ ប៉ុន្តែយោងទៅលើសញ្ញា ជិតដិតគ្នានេះ នៅតែធ្វើអោយគេឯងមិនអស់ចិត្តហើយកំណត់ពាក្យថា តិចស្រឡាញ់គ្នាទៅ។

ផា ភួង និង លាង ឧត្តម ជាដៃគូសម្តែង យ៉ាងជិតដិតបំផុត នៅពេលដែលពួកគេបានប្រឡូកការងារជាមួយគ្នាបានប៉ុន្មានរឿង។ នៅគ្រប់រឿងរ៉ាវ ដែលផា ភួង មានបញ្ហាខាងក្រៅ អាចមានរឿងភាគតិចណាស់ដែល លាង ឧត្តម មិនដឹង។ ពិសេសគ្រប់ពិធីអ្វីក៏ដោយ ក៏តារាចាស់ទុំមួយគូនេះ ហាក់មិនរំលង ចុះជួយគ្នាចាត់ចែងកម្មវិធី។

យ៉ាងណាផា ភួង បានលើកថារវាងយើងទាំង២ និងបងប្រុសលាង ឧត្តម ធម្មតាជាមួយគ្នាប៉ុណ្ណោះអត់លើសពីអ្វីដែលគេគិតឡើយ។ យ៉ាងណាក៏ចាប់អារម្មណ៍ដែរ នៅពេលគេចាប់ផ្តើមតាមដាន ពួកយើងទាំងពីរ។ រវាងខ្ញុំនិងបងឧត្តម ដូចញាតិជិតដិតគ្នាប៉ុណ្ណោះដោយភាគច្រើន ដូចបងប្រុសបារម្មណ៍ពីប្អូនស្រី។

LEAVE A REPLY

Please enter your comment!
Please enter your name here